ប្លែក​ភ្នែក​! ឡាន​ Land Rover អូស​​រថភ្លើង​ទម្ងន់​ ១០០​ តោន​

  • 2016-06-17 19:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​សម្ញែង​ពី​សមត្ថភាព​ឡាន​របស់​ខ្លួន ក្រុមហ៊ុន Jaguar Land Rover បាន​បញ្ចេញ​​វីដេអូ​មួយ​​ដែល​បង្ហាញ​ពី​ការ​ប្រើ​រថយន្ត​ ​Land Rover Discovery Sport  អូស​រថភ្លើង​ទម្ងន់​ដល់​ទៅ​ ១០០​ តោន។

 

ក្នុង​វីដេអូ​បាន​បង្ហាញ​​រថយន្ត​​ Discovery Sport ដែល​មាន​ម៉ាស៊ីន​ទំហំ​​ ២​ លីត្រ​​ អាច​អូស​​សណ្ដោង​រថភ្លើង​​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​រថយន្ត​​ (Discovery Sport) ដល់​ទៅ​ ៦០​ ដង​បាន​យ៉ាង​ងាយ​ស្រួល។

 

បច្ចេកវិទ្យា​ Terrain Response, Tow Assist, Tow Hitch Assist និង​ All Terrain Progress Control ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​ដើម្បី​ជួយ​ឲ្យ​រថយន្ត​សណ្ដោង​រថភ្លើង​បាន​ជោគ​ ជ័យ៕

 

​​​​​​​​​​​ ចុច​អាន៖ Mercedes​ ​G​​63​ ​កង់​ ​៦​ ​ផ្ទុះ​ឆេះ​ ​ក្រោយ​ប៉ះ​ ​Hyundai​ ​Santa Fe

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CarScoops​​​