វីដេអូ Justin Bieber ច្រៀងសុខៗ ដើរធ្លាក់ឆាកប្រគំតន្ត្រីនៅកាណាដា
- 2016-06-19 17:36:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ Justin Bieber ច្រៀងសុខៗ ដើរធ្លាក់ឆាកប្រគំតន្ត្រីនៅកាណាដា
ចន្លោះមិនឃើញ
តារាចម្រៀង Pop ដែលសម្បូរដោយរឿងអាស្រូវ Justin Bieber បានដើរធ្លាក់ពីលើឆាកប្រគំតន្ត្រីមួយ ខណៈដែលតារាវ័យ២២ឆ្នាំរូបនេះ កំពុងចម្រៀងនៅ SaskTel Center ប្រទេសកាណាដា។ នេះបើយោងតាមសារព័ត៌មានអង់គ្លេស The Sun បានចុះផ្សាយកាលពីថ្ងៃសុក្រ។
នៅមុខទស្សនិកជនគាំទ្រ ១៣ ០០០ នាក់ដែលកំពុងស្រែកហ៊ោ ម្ចាស់បទ «Sorry» រូបនេះ កំពុងដើរលើឆាកសុខៗ ស្រាប់តែជាន់ប្រហោងរណ្ដៅឆាក ហើយធ្លាក់តែម្ដង ដោយសារតែឆាកទាំងមូលងងឹត ភ្លឺតែត្រង់កន្លែង Justin កំពុងដើរច្រៀង។
Justin ទំនងត្រូវរងរបួសក្បាលគួរសមដែរ តែមួយភ្លែតក្រោយមក តារាប្រុសរូបនេះក៏ប្រឹងឡើងឆាកពីរណ្ដៅវិញ ហើយច្រៀងបន្ត៕
ដោយ៖ សុផាត ប្រភព៖ The Sun