iPhone 7 អាច​មាន​ស៊ីម​២ និង​ទំហំ 256GB

  • 2016-06-19 18:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ចចាមអារ៉ាម​ដ៏​រសើប​មួយ​អំពី iPhone 7 គឺ​ថា ស្មាតហ្វូន​ដែល​គ្រោង​នឹង​ប្រកាស​នៅ​ខែ​កញ្ញា​ខាង​មុខ​មួយ​នេះ លែង​មាន​រន្ធ​ដោត​កាស​ទៀត​ហើយ ពោល​គឺ​ប្រើ​តែ​រន្ធ Lightning ឬ Bluetooth ប៉ុណ្ណោះ។ ប៉ុន្តែ បើ​យោង​តាម​ប្រភព​ថ្មី​ចុង​ក្រោយ​ថា iPhone 7 នៅ​តែ​មាន​រន្ធ​ដោត​កាស​ដដែល។

 

Rock Fix ហាង​ជួសជុល​ស្មាតហ្វូន​នៅ​ទីក្រុង Ganzhou ប្រទេស​ចិន បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​ដែល​គេ​សង្ស័យ​ថា​ជា​គ្រឿង​បន្លាស់​របស់ iPhone 7។ រូបភាព​នោះ​បង្ហាញ​ថា iPhone 7 នៅ​តែ​មាន​រន្ធ​ដោត​កាស​ដដែល ហើយ​ថែម​ទាំង​មាន​ស៊ីម​ពីរ​ទៀត​ផង ខណៈ​ដែល​ទំហំ​ម៉ាស៊ីន​មាន​ដល់ 256GB ឯ​ណោះ។ ក្រៅ​ពី​នោះ នៅ​មាន​កាមេរ៉ា​ពីរ​ទៀត​ផង។

 

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​នៅ​តែ​មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ ខណៈ​ដែល​៣​ថ្ងៃ​មុន បុគ្គលិក​នៅ​រោង​ចក្រ​ដំឡើង iPhone គឺ Foxconn បាន​និយាយ​ថា Apple បាន​លុប​ចោល​កាមេរ៉ា​ពីរ​វិញ ដោយ​សារ​បច្ចេកវិទ្យា​របស់​ខ្លួន​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​នៅ​ឡើយ។

 

iPhone 7 ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ​នេះ៕

 

ដោយ៖ សុផាត ប្រភព៖ Engadget

អត្ថបទថ្មី