ដំរី​១​ក្បាល ត្រូវ​អ្នក​បរបាញ់ ​បាញ់​ចំ​ក្បាល តែ​នៅ​មាន​ជីវិត

  • 2016-06-20 14:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​១​ក្បាល នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ​ ​​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មក​ពី​ក្រុម​អភិរក្ស​​ជួយ​ព្យាបាល ​បន្ទាប់​ពី​​ត្រូវ​​អ្នក​បរបាញ់​​ លួច​បាញ់​ចំ​ក្បាល​១​គ្រាប់។

 

 

ពេទ្យ​សត្វ​ម្នាក់ មក​ពី​​ Aware Trust Zimbabwe ​​ក្នុង​សួនសត្វ​ Mana Pools National Park ​គឺជា​អ្នក​ឃើញ​ដំរី​​ឈ្មោល​១​​ក្បាល​នេះ​ ខណៈ​ដែល​លោក​​ជឿ​ថា ​គ្រាប់​កាំភ្លើង​​ស្ថិត​នៅ​ក្នុង​ក្បាល​របស់​វា ប្រហែល​៣​ទៅ​៦​សប្ដាហ៍​មក​ហើយ។

 

វេជ្ជបណ្ឌិត Lisa Marabini ​បាន​ប្រាប់​ដល់​ BBC ថា ដំរី​ដែល​មាន​អាយុ​ប្រហែល​២៥​ឆ្នាំ​នេះ ​​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​របស់​នាង​ វះកាត់​យក​គ្រាប់​ចេញ​ហើយ ប៉ុន្តែ​ត្រូវ​ការ​ព្យាបាល​បន្ថែម​ទៀត។ Marabini ​ជឿ​ថា ដំរី​ដែល​មាន​រហស្សនាម "Pretty Boy” ត្រូវ​អ្នក​បរបាញ់ លួច​បាញ់​ខាង​ក្រៅ​សួន ​ហើយ​គោល​​បំណង​របស់​ពួកគេ គឺ​ចង់​បាន​ភ្លុក៕

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc

អត្ថបទថ្មី