Samsung ជះ​លុយ​ ៦,៨​ ពាន់​លាន​ដុល្លារ​លើ​​ផលិតកម្ម​អេក្រង់​ OLED សម្រាប់​ iPhone

  • 2016-06-20 16:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​រាយការណ៍​របស់​​សារព័ត៌មាន​ Nikkei ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Samsung គ្រោង​ចំណាយ​ទឹកប្រាក់​​ប្រមាណ​ ៦,៨​ ពាន់​លាន​ដុល្លារ បង្កើន​​ផលិតកម្ម​​​អេក្រង់​ OLED ដើម្បី​ត្រៀម​ផ្គត់​ផ្គង់​ឲ្យ​ Apple សម្រាប់​​ប្រើ​លើ​ iPhone នៅ​ឆ្នាំ​ក្រោយ។

 

 រូបរាង​គំរូ

 

​​​ការ​បណ្ដាក់​ទុន​ដ៏​ច្រើន​លើស​លប់​នេះ​​​អាច​ឲ្យ​ Samsung បង្កើន​​ផលិតកម្ម​អេក្រង់​ OLED បាន​ដល់​ ៥០​%​ ឬ​ ២០០​ លាន​អេក្រង់​ក្នុង​មួយ​ឆ្នាំ ដោយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​​អាច​ផលិត​អេក្រង់​បាន​ ៣០០​ លាន​បន្ទះ​​ក្នុង​មួយ​ឆ្នាំ។

 

សារព័ត៌មាន​ខាង​លើ​ឲ្យ​ដឹង​ទៀត​ថា​ Samsung នឹង​ផ្គត់​ផ្គង់​អេក្រង់​ OLED ទំហំ​ ៥,៥​ អ៊ីញ​ ចំនួន​ ១០០​ លាន​បន្ទះ​​ទៅ​ឲ្យ​​ក្រុមហ៊ុន​ Apple ​ចាប់​ផ្ដើម​ពី​ឆ្នាំ​ក្រោយ​ទៅ។

 

​ក្រៅ​ពី​ Samsung នៅ​មាន​ក្រុមហ៊ុន​ LG Display និង​ JDI ជា​ដៃគូ​ផ្គត់​ផ្គង់​​អេក្រង់​ OLED ​មួយ​ភាគ​តូច​​សម្រាប់​ iPhone ដែល​នឹង​បង្ហាញ​វត្តមាន​ឆ្នាំ​ក្រោយ​ផង​ដែរ។

 

​បច្ចុប្បន្ន​នេះ​​​ក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗជា​ច្រើន​បាន​បង្វែរ​មក​ប្រើ​​អេក្រង់​ប្រភេទ​ AMOLED ដោយ​សារ​តែ​វា​អាច​​បង្ហាញ​រូបភាព​​បាន​ល្អ​ ​​ហើយ​​តម្លៃ​របស់​អេក្រង់​​ប្រភេទ​នេះ​ក៏​លែង​ថ្លៃ​ដូច​ពី​មុន​ទៀត​​ដែរ៕

 

ចុច​អាន៖ iPhone 7 អាច​មាន​ស៊ីម​២ និង​ទំហំ 256GB

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ SamMobile

​​​​

អត្ថបទពេញនិយម