យុវជន ចូលចិត្ត​ជួបជុំគ្នា​តាម​ហាង​កាហ្វេ ច្រើនជាង​តាម​ក្រោម​ដើមឈើ

  • 2016-06-20 18:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

នៅ​ពេល​បច្ចុប្បន្ន យុវជន ជា​សិស្ស​និស្សិត  បាន​ប្ដូរ​កន្លែង​ជួបគ្នា នៅ​ក្រោម​ដើមឈើ ដើម្បី​មើល​មេរៀន ឬក៏​ពិភាក្សា​ការងារ​រួមគ្នា មក​ណាត់​ជួប នៅ​តាម​ហាង​កាហ្វេ ពិសេស​នៅ​ហាង​កាហ្វេ​ទំនើបៗ ក្នុង​រាជធានី​ភ្នំពេញ។

 

 

ហេតុអ្វី បានជា​យុវជន ចូលចិត្ត​ជួបគ្នា តាម​ហាង​កាហ្វេ? នៅ​ទីនោះ មាន​អាហារ និង​កាហ្វេ។ ភាព​ងាយស្រួល​មួយទៀត ហាង​កាហ្វេ ដែល​ទំនើបៗ មាន​ម៉ាស៊ីនត្រជាក់ មាន​ហ្វ្រ៊ី អ៊ី​ន​ថឺ​ណេ​ត ហើយ​ស្ងាត់ អាច​ជួបជុំ​ពិភាក្សា ឬក៏​ជជែក​គ្នា​បាន​ដោយ​គ្មាន​ម៉ោង​កំណត់​ឡើយ។

 

ម្យ៉ាងទៀត យុវ​និស្សិត​មួយ​ចំនួន ក៏បាន​បង្ហាញ​ពី​ភាព​ហ៊ឺហា ក្នុង​សម័យ​ស៊ី​វិ​ល័យ​ទំនើប ដើម្បី​បង្អួត​ដល់​មិត្តភ័ក្ដិ​ថា ពួកគេ​ចូល​ផឹក​កាហ្វេ​សុទ្ធតែ​នៅ ប្រេនៗ ឬក៏​នៅ​ហាង​ទំនើបៗ ជាដើម។

 

និន្នាការ​នេះ បាន​ផ្លាស់ប្ដូរ ដោយសារតែ​បច្ចុប្បន្ន ហាង​កាហ្វេ​ទំនើបៗ បើក​ច្រើន​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​សូម្បីតែ​នៅមុខ​សាកលវិទ្យាល័យ​ធំៗ ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​មាន​ហាង​កាហ្វេ​ទំនើបៗ ច្រើន ដែល​ផ្ដល់​ភាព​ងាយស្រួល ដល់​សិស្ស​និស្សិត អាច​ជួបជុំគ្នា​បាន​យ៉ាង​ងាយស្រួល ដោយ​មិន​ព្រួយបារម្ភ​ពី​ខ្យល់​ភ្លៀង​ឡើយ នៅ​រដូវវស្សា ពេលនេះ។

 

យ៉ាងណា​ក៏​ដោយចុះ ជួប​នៅ​ទីណា ក៏បាន ឲ្យ​តែ​យុវ​សិស្ស​និស្សិត និង​យុវជន​យើង មានលទ្ធភាព ក្នុង​ការ​ជជែក ជួប​គ្នា​រៀន និង​ពិភាក្សា​ការងារ។ ប៉ុន្តែ​យុវជន​គួរតែ​ជៀសវាង​ការ​ជួបជុំ នាំគ្នា​ផឹកស៊ី សេព​គ្រឿង​ស្រវឹង ដែល​អាច​នឹង​បង្ក​បញ្ហា​ដល់​ក្រុម​គ្រួសារ និង​សង្គម អស់ទាំង​លុយ​ហើយ គ្រោះថ្នាក់​ដោយសារតែ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រោះ​ស្រវឹង៕

 

អត្ថបទ៖ CCJ 

អត្ថបទថ្មី