Lamborghini ស៊េរីថ្មីថ្លៃជាង ២ លានដុល្លារបង្ហាញខ្លួនយ៉ាងកម្រជាសាធារណៈ
- 2016-06-24 15:46:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lamborghini ស៊េរីថ្មីថ្លៃជាង ២ លានដុល្លារបង្ហាញខ្លួនយ៉ាងកម្រជាសាធារណៈ
ចន្លោះមិនឃើញ
រថយន្ត Lamborghini Centenario ស៊េរីចុងក្រោយបង្អស់ ដែលមានផលិតត្រឹម ២០ គ្រឿងបានបង្ហាញខ្លួនយ៉ាងកម្រនាទីសាធារណៈ ដោយបានបើកចេញពីរោងចក្រ Lamborghini នៅប្រទេសអ៊ីតាលី។
ពេលឃើញរូបរាងរបស់រថយន្តនេះនៅខាងក្រៅដោយផ្ទាល់បែបនេះ ធ្វើឲ្យគេមិនសរសើរមិនបាននូវការរចនាយ៉ាងល្អប្រណិត ហើយធ្វើឲ្យគេគ្រប់គ្នាទទួលស្គាល់ថាវាជាម៉ូដែល Lamborghini មួយដែលល្អឥតខ្ចោះ។ និយាយពីលក្ខណៈសម្បត្តិរថយន្ត គឺមានប្រើម៉ាស៊ីន V12 ទំហំ ៦,៥ លីត្រ អាចបង្កើតកម្លាំងបាន ៧៥៩ សេះ និងមានប្រអប់លេខចំនួន ៧ វគ្គ។
កម្លាំងម៉ាស៊ីននេះដែរ អាចបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ដោយចំណាយត្រឹម ២,៨ វិនាទី និងពី ០-២០០ គ.ម/ម៉ ក្នុងរយៈពេល ៨,៦វិនាទី ហើយអាចក្នុងល្បឿនអតិបរមាដល់ទៅ ៣៥០ គ.ម/ម៉។ បញ្ជាក់ថា Lamborghini Centenario ស៊េរីថ្មីនេះបានលក់អស់ខ្ទេចហើយ ដោយមានតម្លៃជាង ២ លានដុល្លារ មិនទាន់គិតពន្ធ៕
ចុចអាន៖ Ford និង Chevrolet សហការគ្នា ផលិតប្រអប់លេខ ១០ វគ្គ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CarScoops