មនុស្សសំខាន់ម្នាក់ដែលមិនអាចបំភ្លេចបាន
- 2016-06-24 18:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សសំខាន់ម្នាក់ដែលមិនអាចបំភ្លេចបាន
ចន្លោះមិនឃើញ
នេះជារឿងស្នេហាមួយរវាងមនុស្សពីរនាក់ដែលបាន ដាក់ចិត្តស្រលាញ់គ្នារហូតដល់ពួកគេទាំងពីរដើរដល់ ផ្លូវត្រូវបញ្ចប់ស្នេហ៍មួយនេះ រឿងរ៉ាវទាំងអស់គឺមានដូចតទៅ៖
ដំបូងពួកយើងទាំងពីរគឺជាមនុស្សដែលនៅឆ្ងាយពីគ្នា ព្រោះតែពួកយើងទាំងពីរមិនដែលស្គាល់គ្នា ហើយក៏មិនដែលបានជួបគ្នាដែរ។ ថ្ងៃមួយពេលខ្ញុំកំពុងលេង facebook គេក៏បាន Add មកខ្ញុំ។ ពេលនោះអារម្មណ៍ដូចជាធម្មតា រួចខ្ញុំក៏ Confirmគេ។ គេក៏បានចូលទៅCommentនៅលើរូបរបស់ខ្ញុំ ពេលនោះខ្ញុំក៏ចាប់ផ្ដើមចាប់អារម្មណ៍លើគេម្នាក់នេះ។ ថ្ងៃបន្ទាប់ ខ្ញុំក៏បានផ្ញើសារទៅនាង នាងក៏បានតបសារមកខ្ញុំវិញ។ អារម្មណ៍ខ្ញុំពេលនោះចាប់ផ្ដើមគិតថា ដូចជាមានចិត្តលើគេហើយ។ ខ្ញុំបានផ្ញើសារទៅនាង នាងក៏តបសារមកខ្ញុំវិញដូចជាមនុស្សដែលធ្លាប់ស្គាល់គ្នាពីមុនតែការពិតពួកយើងទើបតែស្គាល់គ្នាសោះ។ និយាយទៅស្នេហាមួយនេះគឺការចាប់ផ្ដើមស្រលាញ់គ្នាលឿនណាស់! រយៈពេលមួយសប្ដាហ៍សោះ ពួកយើងក៏បានដាក់ចិត្តស្រលាញ់គ្នា។ ខ្ញុំនៅចាំបានកន្លែងដែលយើងបានជួបគ្នាដំបូង គឺនៅ KFC។ ពេលនោះគឺជាថ្ងៃដែលយើងទាំងពីរបានជួបគ្នា ហើយក៏ជាថ្ងៃដែលយើងទាំងពីរបានឃើញមុខគ្នាផ្ទាល់ដែរ។ គ្រាន់តែពេលជួបគ្នាដំបូង គេបាននិយាយថា«បង! បងគួរឱ្យស្រលាញ់ណាស់!»។ ខ្ញុំក៏បានតបទៅនាងវិញដែរថា«អូន! អូនក៏គួរឱ្យស្រលាញ់ណាស់ដែរ!»។ ពេលនោះហើយគឺជាថ្ងៃដែលខ្ញុំបានកាន់ដៃមនុស្សដែលខ្ញុំស្រលាញ់ជាលើកដំបូង។ ពួកយើងទាំងពីរក៏បានដាក់ចិត្ត ដាក់កាយថានឹងស្រលាញ់គ្នារហូត។ ពេលព្រឹកខ្ញុំតែងតែផ្ញើសារទៅនាងថា «Good Morning Kjrouk, get up nov?? have breakfast yet?? I love u hunii»។ នៅពេលព្រឹកគឺខ្ញុំផ្ញើសារនេះទៅនាងរហូត នាងក៏បានតបមកខ្ញុំវិញដែរ «Morning kmad. O get up hery lov pong reab tov sala. Love u too b ml»។ នៅពេលយប់ខ្ញុំតែងតែផ្ញើសារទៅនាងថា«Good night I love u o ml sweet dream na. I love u I miss u only u that I need» ។ ពេលខ្លះគេតបសារនឹងខ្ញុំពេលខ្លះអត់ព្រោះគេគេងចោលខ្ញុំរហូត។
(រូបតំណាង)
នៅពេលយប់បើខ្ញុំមិនបានឮសំឡេងគេគឺខ្ញុំគេងមិនលក់សោះ! ប៉ុន្តែឱ្យតែនិយាយគ្នា គេគេងចោលខ្ញុំរហូត។ គ្រាន់តែអានសាររបស់នាង ខ្ញុំក៏សប្បាយចិត្តពេញមួយថ្ងៃទៅហើយ។ មើលទៅស្នេហាមួយនេះពិតជាផ្អែមល្ហែមណាស់ ពួកយើងផ្ដល់ភាពផ្អែមល្ហែមដល់គ្នា ចំណាយពេលវេលានៅជាមួយគ្នា ទៅមើលកុនជាមួយគ្នា ជិះម៉ូតូដើរលេងជាមួយគ្នា និយាយទៅគ្រប់ពេលដែលយើងទាំងពីរទំនេរ គឺយើងផ្ដល់ភាពកក់ក្ដៅឱ្យគ្នា។ អនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបាននោះគឺ ពេលដែលជិះម៉ូតូក្រោមមេឃភ្លៀងវាពិតជាសប្បាយចិត្តណាស់។ ប៉ុន្តែអ្វីៗមិនដូចពីមុនទេ ព្រោះតែមានគេចូលស្ដីដណ្ដឹងនាង ធ្វើឱ្យយើងទាំងពីរត្រូវតែរើសយកផ្លូវបែកគ្នា ទោះបីជាចិត្តយើងនៅស្រលាញ់គ្នា ក៏មិនអាចបន្តស្នេហ៍មួយនេះដែលព្រោះនាងយល់ព្រមនឹងគ្រួសាររបស់នាង។ ចិត្តនិងបេះដូងរបស់ខ្ញុំស្ទើរតែឈប់ដំណើរការពេលឮថាគេជិតរៀបការ ទឹកភ្នែកក៏ស្រក់ចុះមក ហើយការឈឺចាប់ក៏ចាប់ផ្ដើមកើតមានឡើង។ គេសម្រេចចិត្តធ្វើដូចនេះ ប៉ុន្តែចិត្តដែលគេមានគឺនៅតែស្រលាញ់ខ្ញុំ ប៉ុន្តែគេគ្មានជម្រើសព្រោះតែខ្ញុំគ្មានការងារធ្វើ មិនទាន់បានបញ្ចប់ការសិក្សា។ ហើយម្យ៉ាងវិញទៀតអ្នកដែលចូលស្ដីដណ្ដឹងគេ ក៏ជាសង្សារចាស់របស់គេទៀត គ្រួសារស្គាល់គ្នាអ៊ីចឹងមានតែស្របតាម ខ្ញុំយល់ពីមូលហេតុនេះ ខ្ញុំក៏មិនខឹងនឹងគេដែរ ព្រោះខ្ញុំមិនមានអ្វីដូចដែលយើងចង់បានទេ។ ធ្វើម្ដេចបើវាទៅជាបែបនេះទៅហើយមានតែកាត់ចិត្ត ទោះបីតស៊ូទៀតក៏គ្មានលទ្ធផលល្អដែរ។ បងគ្មានអ្វីក្រៅពីជូនពរអូន រស់ឱ្យមានក្ដីសុខទៅថ្ងៃមុខណា ពីមនុស្សប្រុសម្នាក់ដែលអូនស្រលាញ់ (Kmad)។ ស្នេហាគឺកើតចេញពីចិត្តដែលស្រលាញ់ ប៉ុន្តែសម្ពាធគ្រួសារក៏អាចធ្វើឱ្យស្នេហាបញ្ចប់ទៅទាំងឈឺចាប់ក៏មានដែរ។ គ្មាននរណាខុស ហើយក៏គ្មាននរណាត្រូវដែរ! ដែលសំខាន់ ត្រូវចេះធ្វើចិត្តទើបវាជាការល្អ។ តើការចាកចេញទាំងចិត្តនៅស្រលាញ់គ្នាវាពិបាកទ្រាំយ៉ាងណា? តើរឿងមួយនេះនរណាគួរតែជាអ្នកចាកចេញ?
ទោះក្លាយជាគូដណ្ដឹង ក៏មិនប្រាកដថាគេនឹងស្រឡាញ់យើងដែរ…
អត្ថបទ៖ Pig King
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com
ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា