កម្រងរូបភាពដ៏មានន័យជ្រាលជ្រៅរបស់ Bie និងGubgib ក្នុងថ្ងៃសម្រាលកូន
- 2016-06-24 18:44:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រងរូបភាពដ៏មានន័យជ្រាលជ្រៅរបស់ Bie និងGubgib ក្នុងថ្ងៃសម្រាលកូន
ចន្លោះមិនឃើញ
គូស្នេហ៍តារាចម្រៀងនិងសម្ដែងថៃ Bie KPN និង Gubgib Sumontip បានបង្កើតបានកូនស្រីម្នាក់កាលពីម្សិលមិញ ដោយពួកជ្រើសរើសការបង្កើតកូនតាមរបៀបធម្មជាតិ។ កូនស្រីរបស់ពួកគេមានឈ្មោះ PaoPao និងមានទម្ងន់២,៨គីឡូក្រាមនៅពេលកើត។
តាមប្រភព sanook បញ្ជាក់ថា ពួកគេប្រើវិធីសម្រាលកូនតាមបែបធម្មជាតិដោយសម្រាលនៅក្នុងទឹក។ បើតាម Bie បានប្រាប់ថា ការសម្រាលនៅក្នុងទឹកគឺមានទំនុកចិត្ត។ វាអាចកាត់បន្ថយសម្ពាធនៃអត្រាលំហូរឈាមតាមស្បូនដែលធ្វើឱ្យអារម្មណ៍ទាំងម្ដាយនិងកូនមានសុវត្ថិភាពនិងធូរស្រាលផងដែរ។ Bieក៏បានបង្ហោះរូបកូនទៅក្នុងបណ្ដាញសង្គម instagram ដើម្បីប្រាប់ទៅមហាជនពីដំណឹងនេះ។ មិនតែប៉ុណ្ណោះក្នុងនាមជាប្ដីគេបាននៅមើលថែប្រពន្ធទាំងពេលមិនទាន់និងកំពុងបង្កកំណើតកូន ដើម្បីផ្ដល់កម្លាំងចិត្ត៕
ចុចអាន Esther បង្ហាញអារម្មណ៍រំភើបនឹងស្នេហាថ្មោងថ្មីជាមួយ Ken
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ sanook.