Ronaldo៖ ក្ដី​ស្រមៃ​របស់​ខ្ញុំ​ ចង់​ឈ្នះ​ពាន​​ជាមួយ​ព័រទុយហ្គាល់

  • 2016-06-25 17:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​បាន​លើក​ឡើង​ថា ​ខ្លួន​​ធ្លាប់​​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​អាជីព​ជា​កីឡាករ​ ប៉ុន្តែ​ក្ដី​ស្រមៃ​ដ៏​ធំ​បំផុត​​នោះ​ គឺចង់​ឈ្នះ​ពាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ នៅ​ថ្ងៃ​ណា​មួយ។

 

Cristiano Ronaldo ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​

 

Ronaldo ធ្លាប់​ឈ្នះ​​ពាន​រង្វាន់​កំពូល​កីឡាករ​ល្អ​បំផុត​លើ​លោក​​ Ballon d'Or ​​៣​ដង ​និង​ឈ្នះ​ពាន​រង្វាន់​កំពូល​អឺរ៉ុប UEFA Champions League​ ​៣​ដង​ សរុប​ទាំង​​កាល​នៅ​ក្រុម​ Manchester United និង​​ក្រុម​ Real Madrid ​​ប៉ុន្តែ​តារា​ឆ្នើម​រូប​នេះ​ ពុំ​ទាន់​ឈ្នះ​ពាន​​អ្វី​មួយ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​​ឡើយ​ទេ។

 

កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ "ខ្ញុំ​តែង​តែ​និយាយ​ថា វា​​​​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​ បើ​អាច​ឈ្នះ​ពាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ខ្ញុំ។ ក្នុង​អាជីព​របស់​ខ្ញុំ ខ្ញុំ​​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​កំពូលៗ ប៉ុន្តែ​​បើ​អាច​ឈ្នះ​ពាន​ជាមួយ​ព័រទុយហ្គាល់ ​​ពិត​ជា​​​អស្ចារ្យ​បំផុត”។

 

CR7 ​នឹង​ត្រូវ​​​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជា​បន្ត​ ពេល​ប៉ះ​ក្រុម​ក្រូអាត នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​ Euro 2016 នា​វេលា​ម៉ោង​០២:០០​នាទី​យប់​នេះ​ និង​ត្រូវ​​ប្រឈម​មុខ​តទល់​នឹង​មិត្ត​រួម​ក្លឹប​ Real Madrid ខ្សែ​បម្រើ​ Luka Modric ផង​ដែរ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ AS