YouTube ​នឹង​អាច​ Live បាន​លើ​ទូរសព្ទដៃ ​​ក្នុង​ពេល​ឆាប់ៗ

  • 2016-06-25 20:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​ក្រុមហ៊ុន​នឹង​ចេញ​កម្មវិធី​ថ្មី​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ YouTube នៅ​លើ​ទូរសព្ទ​ដៃ​​ស៊េរី​ទំនើប អាច​ Live ផ្ទាល់​បាន​ដូច​ Facebook Live​ ​​នា​ពេល​ឆាប់ៗ​ខាង​មុខ។

 

 

តាម​ពិត​ YouTube មាន​​មុខងារ​ Live ​តាំង​ពី​ឆ្នាំ​២០១១ ​មក​ម្ល៉េះ​ ប៉ុន្តែ​ Live បាន​តែ​នៅ​លើ​កុំព្យូទ័រ​​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​ពេល​ឆាប់ៗ ក្រុមហ៊ុន​នឹង​បញ្ចេញ​មុខងារ​ថ្មី​មួយ ដើម្បី​ឲ្យ​ស្មាតហ្វូន​ ​Live បាន​ ទាំង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង​ Android។

 

Kurt Wilms ​ប្រធាន​ផ្នែក​ផលិត​មុខងារ​ថ្មី​នេះ​ បាន​ឲ្យ​ដឹង​ថា YouTube Live នឹង​​ងាយ​ស្រួល​ប្រើ​ប្រាស់ ដោយ​មិន​ចាំ​បាច់​ចុច​អ្វី​ច្រើន​នោះ​ទេ គ្រាន់​តែ​ចុច​​បូតុង​ក្រហម​មួយ ​សម្រាប់​ការ​ថត​ ​បន្ទាប់​មក​គ្រាន់​តែ​ជ្រើស​រើស​ thumbnail មួយ​ប៉ុណ្ណោះ​ជា​ការ​ស្រេច៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ wsj

អត្ថបទថ្មី