បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​

  • 2016-06-26 21:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​​ម្ចាស់​ផ្ទះ​បារាំង​ ត្រូវ​ប៉ះ​​​ក្រុម​អៀរឡង់​​នៅ​​​​កីឡដ្ឋាន​ Stade de Lyon វេលា​ម៉ោង​៨​យប់​​នេះ​(ម៉ោង​កម្ពុជា)​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​បាល់ទាត់​ទ្វីប​អឺរ៉ុប​ EURO 2016។ យប់​នេះ​ដែរ វេលា​​​ម៉ោង​១១​​​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​​អាល្លឺម៉ង់​ និង​ស្លូវ៉ាគី ខណៈ​​ហុងគ្រី​ប៉ះ​បែលហ្ស៊ិក​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​២៧​ ខែ​មិថុនា ២០១៦។

 

មុន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ​ ​បារាំង​​ធ្វើ​បាន​យ៉ាង​ល្អ​​ក្នុង​នោះ​​ឈ្នះ​រ៉ូម៉ានី​ ២-១, ឈ្នះ​​អាល់បានី ២-០ និង​ស្មើ​ ស្វីស​ ០-០។ ចំពោះ​អៀរឡង់​វិញ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​​ពូល​ដែរ​ ឈ្នះ​អ៊ីតាលី​ ១-០, ស្មើ​ ស៊ុយអែត​ ១-១​ និង​ចាញ់​ បែលហ្ស៊ិក​ ៣-០។

 

សម្ដី​គ្រូ​បង្វឹក គ្រូ​បង្វឹក​បារាំង​ លោក Didier Deschamps ៖«​វគ្គ​ចាញ់​ធ្លាក់​ ឈ្នះ​ឡើង​ ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ តែ​ប្រវត្តិ​សាស្ត្រ​នឹង​មិន​ច្រំ​ដែល​សម្រាប់​ពួក​យើង​ទេ។ ​យើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ យើង​ត្រូវ​ការ​​ទៅ​វគ្គ​បន្ទាប់​ទៀត»។

 

អ្នក​ចាត់​ការ​អៀរឡង់​លោក Martin O'Neill៖ «យើង​ប៉ះ​ក្រុម​កំពូល​តារាង​​ក្នុង​ពូល​​ដែល​​មាន​ខ្សែ​បម្រើ​​​ ប្រយុទ្ធ​ និង​ការពារ​ល្អ​បំផុត​ អីចឹង​យើង​នឹង​លេង​ដោយ​មាន​ទំនុក​ចិត្ត​ដូច​អ្វី​ដែល​យើង​បាន​ធ្វើ​លើ​អ៊ីតាលី​កន្លង​មក»។

 

ជើង​កីឡាករ​ បារាំង៖ ​ក្រុម​ម្ចាស់​ផ្ទះ​គ្មាន​កីឡាករ​ណា​ម្នាក់​មាន​បញ្ហា​គួរ​ឲ្យ​កត់​សំគាល់​នោះ​ទេ​សម្រាប់​ការ​ប្រកួត​យប់​នេះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​​បារាំង​អាច៖ Lloris; Sagna, Rami, Koscielny, Evra; Pogba, Kanté, Matuidi; Griezmann, Giroud, និង Payet។

 

អៀរឡង់៖ ខ្សែ​ប្រយុទ្ធ​ Walters និង​​ខ្សែ​ការពារ​ Ward នៅ​មាន​បញ្ហា​របួស​​ប្រហែល​ជា​មិន​អាច​លេង​បាន​ទេ។ ជម្រើស​១១​នាក់​យប់​នេះ​អាច​ជា៖ Randolph; Coleman, O'Shea, Duffy, Brady; McClean, Whelan, McCarthy, Hendrick; Murphy, និង Long។

 

ប្រវត្តិ​​ក្រុម​ទាំង​ពីរ​ -៥​ប្រកួត​ចុង​ក្រោយ​របស់​បារាំង​ ស្វីស​ ០-០ បារាំង​, បារាំង​ ២-០ អាល់បានី, បារាំង​ ២-១ រ៉ូម៉ានី​, បារាំង​ ៣-០ ស្កុតឡែន​ និង បារាំង​ ៣-២ កាមេរ៉ូន​

 

-៥ប្រកួត​ចុង​ក្រោយ​របស់​អៀរឡង់​ អ៊ីតាលី​ ០-១ អៀរឡង់​, បែលហ្ស៊ិក​ ៣-០ អៀរឡង់, អៀរឡង់​ ១-១ ស៊ុយអែត, អៀរឡង់​ ១-២ បេឡារូស និងអៀរឡង់​ ១-១ ហុល្លង់

 

ក្រុម​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ទេ​ក្នុង​​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ (EURO)​នេះ​ទេ​ ហើយ​យប់​នេះ​ជា​​លើក​ដំបូង​​ដែល​​​ប៉ះ​គ្នា។ ទោះ​យ៉ាង​ណា​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ (World Cup)​ ពួក​គេ​ធ្លាប់​ប៉ះ​គ្នា​១២​ដង​ក្នុង​នោះ​បារាំង​ឈ្នះ​៦​ដង អៀរឡង់​ឈ្នះ​៣​ដង​ និង​ស្មើ​គ្នា​៣​ដង៕

 

ព្យាករណ៍​៖ ​បារាំង​ ២-១ ​អៀរឡង់ , ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​វិញ?

*​២​គូ​ទៀត​នៅ​យប់​នេះ​​គឺ៖ – ​​អាល្លឺម៉ង់​ vs ​ស្លូវ៉ាគី (ម៉ោង​១១​:០០​យប់) – ហុងគ្រី​ vs​ បែលហ្ស៊ិក (ម៉ោង​​២​រំលង​អាធ្រាត្រ)

 

​ប្រែ​សម្រួល៖ ជាន​ ចាន់រ៉ា​ ប្រភព៖ UEFA ​

អត្ថបទថ្មី