Samsung គិតគូរ​​រើ​ទីស្នាក់ការ​ចេញ​ពី​អង់គ្លេស

  • 2016-06-27 15:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ដែល​អង់គ្លេស​សម្រេច​ដក​ខ្លួន​​ចេញ​ពី​សហភាព​អឺរ៉ុប​ (Brexit) មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​​តម្លៃ​ហ៊ុន​នៅ​​ឡុងដុង​ និង​ ​លុយ​ផោន​ធ្លាក់​ចុះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ពិចារណា​​ផ្លាស់​ប្ដូរ​ទីស្នាក់ការ​របស់​ពួក​គេ​ចេញ​ពី​ទឹក​ដី​អង់គ្លេស​​ថែម​ទៀត​ផង។

 

 

​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ មាន​ក្រុមហ៊ុន​ Samsung ដែល​បាន​រាយការណ៍​ថា​កំពុង​ពិចារណា​ផ្លាស់​​ការិយាល័យ​នៅ​ទីក្រុង​ឡុងដុង​ ទៅ​កាន់​តំបន់​ផ្សេង​ក្នុង​សហភាព​អឺរ៉ុប។ ក្រុមហ៊ុន​ LG ក៏​កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​នេះ​ផង​ដែរ។

 

 

ហេតុផល​ដែល​គេ​ចង់​​ផ្លាស់​ប្ដូរ​ទីតាំង​គឺ​សាមញ្ញ​បំផុត​ ដោយ​ប្រសិន​បើ​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​​រាល់​ទំនិញ​នាំ​ចូល​ត្រូវ​បង់​ពន្ធ​ ហើយ​តម្លៃ​គ្រឿង​អេឡិចត្រូនិក​អាច​នឹង​ត្រូវ​ឡើងថ្លៃ​ ព្រោះ​រូបិយប័ណ្ណ​ផោន​មាន​កម្លាំង​ខ្សោយ។ ចំណុច​ទាំង​នេះ​អាច​​បន្ថយ​សារសំខាន់​​ទីផ្សារ​អង់គ្លេស​ចំពោះ​ Samsung, LG និង​ ក្រុមហ៊ុន​ឯ​ទៀត៕

 

ចុច​អាន៖ ឡាន​អង់គ្លេស​ ​ធ្លាក់​ប្រជាប្រិយ​ភាព​ ​ក្រោយ​ពួក​គេ​ ​ចេញ​ពី​អឺរ៉ុប​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena ​​​​​​​​​​​​​​​​​​​

អត្ថបទថ្មី