សង្សារក្មេង លួចបង្ហោះវីដេអូ Maradona វ៉ៃ
- 2014-10-30 16:32:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្សារក្មេង លួចបង្ហោះវីដេអូ Maradona វ៉ៃ
ចន្លោះមិនឃើញ
Diego Maradona ត្រូវបានម្ដាយមីងរបស់ខ្លួនហៅថាជាមនុស្សវិកលចរិត ក្រោយវីដេអូដែលបង្ហាញវីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះវាយមិត្តស្រី ត្រូវបានលេចឡើងនៅលើអ៊ីនធើណិត។
Maradona វ័យ៥៣ឆ្នាំ និងសង្សារ វ័យ២៤ឆ្នាំ
នៅក្នុងវីដេអូនោះ គេឃើញ Maradona ក្រោកពីសាឡុង តម្រង់ទៅរកនាង Rocio Oliva ហើយបានស្រែកគំហកដាក់នាងក្នុងន័យជាភាសាអង់គ្លេសថា "You still looking at your phone?” ។ បន្ទាប់មកនាងបានតបវិញថា "Can't I look at it?” មុនបន្ថែមក្នុងន័យអង្វរថា "Stop Diego, calm down, stop hitting”។
យ៉ាងណាក្ដី កាលពីយប់ថ្ងៃចន្ទកន្លងទៅ កីឡាករដែលជួយឲ្យអាហ្សង់ទីនលើកពាន World Cup ឆ្នាំ១៩៨៦ បានចេញមកបកស្រាយប្រាប់បណ្ដាញព័ត៌មានថាលោកមិនបានវាយមិត្តស្រីនោះទេ គឺគ្រាន់តែវាយទូរសព្ទប៉ុណ្ណោះ។ "ខ្ញុំទទួលស្គាល់ថាខ្ញុំបានទះទូរសព្ទចេញពីដៃនាង ប៉ុន្តែខ្ញុំស្បថថាមិនបានវាយមនុស្សស្រីនោះឡើយ។ រឿងរ៉ាវនោះបានចាប់ផ្ដើម ហើយក៏បញ្ចប់នៅពេលនោះដែរ។ មិនមានរឿងអ្វីកើតឡើងបន្ទាប់ពីនោះទេ"។
វីដេអូនេះ ត្រូវបានលួចថតដោយនាង Oliva ផ្ទាល់តែម្ដង ហើយនាងអះអាងថានេះគ្រាន់តែជាផ្នែកខ្លះនៃវីដេអូដែលមានរយៈពេលយូរជាងនេះ។
Maradona ដែលមានវ័យ៥៣ឆ្នាំទៅហើយនោះ បានទាក់ទងនឹងនាង Oliva អាយុ២៤ឆ្នាំ កាលពីដើមឆ្នាំមុន។ នេះមិនមែនជាលើកដំបូងនោះទេ ដែលពួកគេឈ្លោះគ្នា ពោលគឺកាលពីខែឧសភាឆ្នាំមុន ពួកគេបានឈ្លោះគ្នាលើយន្តហោះផងដែរ។
http://youtu.be/pKNq19x6pcs
ចុចអាន៖ ជួបកីឡាករដែលមានស្រីស្នេហ៍ស្អាតសិចស៊ី១០នាក់ មិនចាញ់ CR7
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ dailymail