សំ វ៉ាន់ដេត ៖ស្វាយរៀងរក្សាកម្លាំង ជួបភ្នំពេញក្រោនទើប Tiger តាមបាន ៣គ្រាប់
- 2016-06-27 16:12:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ វ៉ាន់ដេត ៖ស្វាយរៀងរក្សាកម្លាំង ជួបភ្នំពេញក្រោនទើប Tiger តាមបាន ៣គ្រាប់
ចន្លោះមិនឃើញ
លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានលើកឡើងកាលពីម្សិលមិញថា ក្រុមរបស់លោក ព្រោះចង់រក្សាកម្លាំងត្រៀមប៉ះភ្នំពេញក្រោន ទើបអាចឲ្យ Cambodian Tiger រកគ្រាប់បាល់តាមពីក្រោយរហូត ៣គ្រាប់នៅពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី១១ ដែលបញ្ជប់ទៅដោយលទ្ធផល ៤-៣។
គ្រូបង្វឹករូបនេះបន្ថែមថា នៅពេលព្រះខ័នរាជស្វាយរៀង រកគ្រាប់បាល់បាននាំមុខ Tiger រួចហើយកូនក្រុមរបស់លោក ត្រូវតែព្យាយាមលេងធម្មតាវិញ។ ការទម្លាក់ខ្លួនមកលេងធម្មតា ដោយមិនសូវប្រឹងប្រែងក្នុងការប្រកួតខ្លាំងធ្វើឲ្យ Tiger ងាយមានឱកាសរកគ្រាប់បាល់តាមពីក្រោយរហូតបាន ៣គ្រាប់។
បើងាកទៅមើលជំនួបរវាងព្រះខ័នរាជស្វាយរៀង និង Cambodian Tiger កាលពីជើងទី១ នៃពានរង្វាន់ លីគកំពូលកម្ពុជាគឺក្រុមលោក សំ វ៉ាន់ដេត អាចបំបាក់ក្រុមរបស់លោក ហុក សុជីវ័ន្ត រហូតដល់ទៅ៦-១។ បើគិតត្រឹមសប្ដាហ៍ទី១១ នេះក្រុមព្រះខ័នរាជស្វាយរៀងមាន ២២ ពិន្ទុឈរលេខ ៣ក្នុងតារាងលីគកំពូលកម្ពុជា។
ចំណែកមួយគូទៀត ជាការប្រកួតរវាង ស៊ីម៉ាក់ និងអាស៊ីអ៊ឺរ៉ុប បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១៕
ក្រុម Cam-Tiger
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា