ភាពយន្តខ្មែរ​មាន​កុមារ ៥ នាក់​ដើរ​តួ​ឯក​ ត្រៀម​ចាក់​បញ្ចាំង​

  • 2016-06-27 21:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "ប្រាំអង្គ" ដែល​មានសុទ្ធសឹងតែ​ជា​កុមារចំនួន ៥នាក់​ដើរ​ជា​តួ​ឯក​​នោះ នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ២០១៦ ​ខាង​មុខ​នេះ​ហើយ ខណៈ​សហផលិតករ​បាន​បង្ហាញ​ក្ដី​រំពឹង​ចំពោះ​សមត្ថភាព​សម្ដែងរបស់ពួកគេ។​

 

 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​លំអិត​ស្ដី​ពី​រឿង​ "ប្រាំ​អង្គ"  ធ្វើ​ឡើង​កាល​ពី​ព្រឹក​មិញ​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard សហ​ផលិតករ​លោក​ ស៊ុំ ស៊ីថែន បាន​អះអាង​​ថា ​រឿង​នេះ​ប្លែក​ពី​រឿង​ផ្សេងៗ​​ទៀត​ដោយ​សារ​តួ​សម្ដែង​សុទ្ធ​សឹង​តែ​ជា​កុមារ​ទាំង​អស់។ លោក​ថ្លែង​ថា៖ "​ខ្ញុំ​ជឿ​ជាក់​ថា​កុមារ​ទាំង​៥​​ រូប​ពិត​ជា​អាច​សម្ដែង​ដល់​នូវអ្វី​ដែល​អ្នក​ទស្សនា​ចង់​បាន​ និង​ធ្វើ​ឲ្យ​សាច់​រឿង​កាន់​តែ​ចាប់​អារម្មណ៍​ ទោះ​ពួក​គេ​នៅ​ក្មេង​ខ្ចី​ក៏​ដោយ​"។

 

លោក​បន្ថែម​ថា​រឿង "ប្រាំអង្គ" នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅថ្ងៃ​១​ខែ​កក្កដា ២០១៦ ខាង​មុខ​នេះ​ហើយ នៅ​ក្នុង​រោង​ភាពយន្ត​ Major Cineplex by Celcard តែមួយ​ប៉ុណ្ណោះ៕

 

 

ជាមួយ​គ្នា​នោះ​លោក សៅ សុខនី តំណាង​ឲ្យ​​រោង​ភាពយន្ត Major Cineplex បាន​លើក​ឡើងក្នុង​សន្និសីទ​ដដែល​ថា៖​ "​នេះ​ជា​លើក​ទី​មួយ​ដែល​ខាង​យើង​សហការ​​ក៏​ដូច​ជា​រៀប​ចំ​កម្មវិធី​នេះ​ឡើង។ ការ​បញ្ចាំង​រឿង​នេះ​សម្រាប់​រោង​កុន​មិន​មែន​ជា​ការ​រក​កម្រៃ​អ្វី​ទេ ព្រោះ​យើង​បញ្ចុះ​តម្លៃ​ដល់​ក្រុម​ផលិត​រហូត​ដល់ ៧៥​% ហើយ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​ក៏​​បាន​ផ្ដល់​ជា​លុយ​សុទ្ធ​ ១០០០ ដុល្លារ​ និង​សម្ភារៈ​សរុប ៥០០ ដុល្លារ​ដើម្បី​សម្រួល​ការ​ផលិត​ដែរ"។

 

 

យ៉ាង​ណា​មិញ​លោក គង់ សុភ័ក្រ អ្នក​តំណាង​អង្គការ​ទស្សនៈ​ពិភព​លោក វិញ​ក៏​បាន​ប្រាប់​ដែរ​ថា​ ការណ៍​ដែលលោក​​​សម្រេច​ចិត្ត​​សហការ​ ក៏​ព្រោះ​តែ​លោក​បាន​អាន​សាច់​រឿងរួច​ហើយ ដោយ​​ឃើញ​ថា​ ​មាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​វា​ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​​ពិត​មួយ​ចំនួន​របស់​កុមារ​កម្ពុជា​។  ជាង​នេះ​ទៅ​ទៀត​អង្គការ​ទស្សនៈ​ពិភព​លោក​ក៏​បាន​ជួយ​សម្រួល​អត្ថបទ​សាច់រឿង​មួយ​ចំនួន​ដែរ​៕

 

អត្ថបទ៖ SAMEDY​​​​​​​

អត្ថបទពេញនិយម