ប្រែ​ទូរសព្ទ​ទៅ​ជា​​តេឡេ​​ហ្គេម​ជំនាន់​មុន​ តាម​កម្មវិធី​នេះ

  • 2016-06-27 21:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​​ធ្លាប់​ស្គាល់​ ឬ​បាន​លេង​ Brick Game ដែល​​ជា​ឧបករណ៍​ដ៏​ល្បី​ល្បាញ​មួយ​កាល​ពី​មុន។ ​​ឥឡូវ​នេះ​មាន​កម្មវិធី​ទូរសព្ទ​មួយ​ដំណើរ​ការ​ដូច​ជា​ Brick Game។

 

 

​​​កម្មវិធី​​នេះ​មាន​ឈ្មោះ​ថា​ Brick Game ដែល​មាន​ហ្គេម​ចំនួន​ប្រាំ​ផ្សេង​គ្នា​ឲ្យ​លេង​​រួម​មាន​​ ហ្គេម​សង់​ផ្ទះ, ហ្គេម​ពស់​, បាញ់​រថក្រោះ, ហ្គេម​ Racing 2 និង​ 3។ ការ​បញ្ជា​​​លេង​ហ្គេម​លើ​កម្មវិធី​នេះ​ដូច​ជា​ការ​បញ្ជា​លើ​តេឡេ​យ៉ាង​អ៊ីចឹង​ ដោយ​មាន​ប៊ូតុង​ ឆ្វេង, ស្ដាំ​, លើ​,​ ក្រោម, Reset, Pause និង​ ប៊ូតុង​ធំ​ជា​ប៊ូតុង​ចាប់​ផ្ដើម​ហ្គេម។

 

 

 

កម្មវិធី​នេះ​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ​​ទាំង​លើ​ទូរសព្ទ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ Android និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ iOS៕​​​

 

 

 

 

 

 

 

ចុច​អាន៖ កម្មវិធី​ ១០​ ​ចិន​ស្រដៀងកម្មវិធី​ល្បីៗ​របស់​អាមេរិក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ thegioididong ​​​​​​​​​​​​​​​​​​​