ការ​ពិត​ដ៏​អស្ចារ្យ​ពី​រោងចក្រ​​ឡាន​​ថ្លៃ​ ៥​ ពាន់​លាន​ដុល្លារ​របស់​ Tesla

  • 2016-06-28 13:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gigafactory ជា​រោងចក្រ​ដ៏​ធំ​មហិមា​មួយ​របស់​ក្រុមហ៊ុន​រថយន្ត​ Tesla ដែល​បាន​ចាប់​ផ្ដើម​សាង​សង់​​តាំង​ពី​ខែ​មិថុនា​ ​ឆ្នាំ​ ២០១៤​ ដោយ​​គ្រោង​​បង្ហើយ​ឲ្យ​រួច​ស្រេច​នៅ​ឆ្នាំ​ ២០១៧។ ទាក់​ទង​នឹង​រោងចក្រ​នេះ​មាន​ការ​ពិត​ដ៏​​អស្ចារ្យ​ជា​ច្រើន​ ដែល​អ្នក​នឹក​ស្មាន​មិន​ដល់។

 

-រោងចក្រ​នេះ​សង់​លើ​ផ្ទៃ​ដី​ទំហំ​ជាង​ ១២០០ ហិច​តា​ ឬ​ ស្មើ​នឹង​ ១២​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ទីតាំង​នៅ​តំបន់​ Storey County  រដ្ឋ​ Nevada សហរដ្ឋអាមេរិក។

 

 

-ចំពោះ​រោង​ចក្រ​វិញ​មាន​ទំហំ​ដល់​ទៅ​ជាង​ ៥១០ ០០០​ម៉ែត្រ​ការ៉េ​ ឬ​ ស្មើ​នឹង​ ៦០​ ហិចតា ឬ​ក៏​អាច​​ស្មើ​នឹង​ទីលាន​បាល់​ទាត់​ចំនួន​ ៩៥​។

 

-រោងចក្រ​នេះ​សង់​ឡើង​ដោយ​គ្រឹះ​ចំនួន​ ៤ ផ្សេង​គ្នា​ ដែល​​វា​អាច​ជួយ​ទ្រាំ​ទ្រ​នឹង​គ្រោះ​រញ្ជួយ​ដី​បាន ហើយ​ការ​សង់​គ្រឹះ​ទាំង​បួន​នេះ​ឡើង​ត្រូវ​ចំណាយ​អស់​ប្រមាណ​ ១៦​ លាន​ដុល្លារ។

 

 

-​Tesla មាន​គោលដៅ​ថា​នឹង​ប្រើ​ប្រាស់​តែ​ថាមពល​បាន​ពី​ធម្មជាតិ​ដើម្បី​ដំណើរ​ការ​រោងចក្រ​ ដូច​ជា​ថាមពល​បាន​ពី​ពន្លឺ​ព្រះអាទិត្យ​តាម​រយៈ​បន្ទះ​សូឡារ​ ,ថាមពល​បាន​ពី​កម្ដៅ​ផែនដី​ និង​បាន​ពី​កម្លាំង​ខ្យល់​ជាដើម។

 

 

-រោងចក្រ​នឹង​មាន​អាង​សម្រាប់​ស្ដុក​ទឹក​ ដែល​អាច​ស្តុក​បាន​ដល់​ ៥,៦៧ លាន​លីត្រ។

 

 

-Tesla មាន​បំណង​ថា​នឹង​ផលិត​រថយន្ត​​ឲ្យ​បាន​ ១​ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ ហេតុ​នេះ​នឹង​ធ្វើ​ឲ្យ​រោងចក្រ​នេះ​ក្លាយ​ជា​រោងចក្រ​ផលិត​អាគុយ​អ៊ីយ៉ុង​លីចូម​ធំ​ជាង​គេ​ក្នុង​លោក។

 

-ទឹក​ប្រាក់​ ៥​ ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​ចំណាយ​លើ​ការ​សង់​រោងចក្រ​នេះ​ ដោយ​​ ២​ ពាន់​លាន​ដុល្លារ​ជា​ការ​ចំណាយ​របស់​ក្រុមហ៊ុន Tesla ហើយ​​ ៣ ពាន់​លាន​ដុល្លារ​ទៀត​ជា​ការ​ចំណាយ​របស់​ដៃ​គូ​សហការ។

 

 

-បុគ្គលិក​​ចំនួន​ ៦៥០០ នាក់​នឹង​បម្រើ​ការងារ​ក្នុង​រោងចក្រ​នេះ ហើយ​មនុស្ស​យន្ត​ក៏​​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​រោងចក្រ​យក្ស​នេះ​ផង​ដែរ​​​​​​​​​​។

 

ចុច​អាន៖ Samsung គិតគូរ​​រើ​ទីស្នាក់ការ​ចេញ​ពី​អង់គ្លេស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TechInsider ​​​​​​​​​​​​​​​​​​​

អត្ថបទថ្មី