Facebook បន្ថែម​​មុខងារ Slideshow សម្រាប់​ចែក​រូប​ភាព​និង​វីដេអូ

  • 2016-06-28 14:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ Facebook បាន​បន្ថែម​មុខងារ Slideshow ទៅ​លើ​កម្មវិធី​បណ្តាញ​សង្គម (Facebook) របស់​ខ្លួន​ជា​ផ្លូវ​ការ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ងាយ​ស្រួល​ចែក​រំលែក​រូបភាព​និង​វីដេអូ។

មុខងារ Slideshow នឹង Sync រូប​ភាព​និង​វីដេអូ​ក្នុង Library របស់​អ្នក​ យក​មក​ធ្វើ Slideshow រួម​ទាំង​រូបភាព វីដេអូ​ទើប​បាន​ថត​រយៈ​ពេល ២៤ម៉ោង។ Slideshow នេះ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ជ្រើសរើស Theme បាន ១០ម៉ូដ រួម​នឹង​បទ​ភ្លេង​ផ្សេងៗ​គ្នា។

 

Slideshow ដំបូង​ជា​មុខងារ​នៅ​លើ​កម្មវិធី Moments តែ​ក្រោយ​មក​ទើប ក្រុមហ៊ុន Facebook សម្រេច​បញ្ចូល​វា​ក្នុង​កម្មវិធី Facebook ផ្ទាល់​តែ​ម្តង ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​ដំឡើង​កម្មវិធី​ពីរ​ផ្សេង​គ្នា។

 

អ្នក​អាច​​ប្រើ​មុខងារ Slideshow បាន​ពេល​ឃើញ ពាក្យ Try it ពី​ក្រោម Slideshow មិត្តភ័ក្តិ លើ News Feed របស់​អ្នក៕

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ Mashable