កាលពីម្សិលមិញ ព័ត៌មានលេចធ្លាយពី @evleaks បានឲ្យដឹងថា Galaxy Note 7 នឹងមានបន្ថែមជម្រើសពណ៌ខៀវ និងមានមុខងារស្កេនប្រស្រីភ្នែកផងដែរ។
ថ្ងៃនេះព័ត៌មានលេចធ្លាយចុងក្រោយមានប្រភពពីប្រទេសចិនបញ្ជាក់កាន់តែច្បាស់ពីលក្ខណៈសម្បត្តិរបស់ Galaxy Note 7 នេះ។ តាមប្រភពឲ្យដឹងថា Note 7 នឹងប្រើបន្ទះ Chip ពីរប្រភេទផ្សេងគ្នាគឺ Snapdragon 821 SoC (ល្បឿន ២,៣ GHz) និង Exynos 8893 (ល្បឿន ២,៦-២,៧ GHz)។
ប្រភពឲ្យដឹងថា Note 7 មានអេក្រង់ទំហំ ៥,៧ អ៊ីញ កម្រិត QuadHD ប្រភេទអេក្រង់ Super AMOLED, RAM ទំហំ ៦ GB ប្រភេទ LPDDR4, អង្គផ្ទុកទិន្នន័យទំហំ ៦៤/១២៨/២៥៦ GB មានរន្ធសម្រាប់បន្ថែមទំហំតាម microSD, កាមេរ៉ាក្រោយ ១២ MP, កាមេរ៉ាមុខ ៥ MP, ថ្ម ៤០០០ mAh អាចសាកបញ្ចូលថ្មបានលឿន និងប្រើប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow។
Note 7 នេះដែរនឹងជាទូរសព្ទដំបូងគេរបស់ Samsung ដែលប្រើរន្ធភ្ជាប់ USB Type-C ដោយលែងប្រើរន្ធ micro USB តទៀតហើយ។ ទូរសព្ទម៉ូដែលនេះរំពឹងថាអាចធន់នឹងទឹក ធូលីដី ហើយរំពឹងថានឹងបង្ហាញវត្តមានផ្លូវការនៅថ្ងៃ ២ សីហាខាងមុខ៕
ចុចអាន៖ ទូរសព្ទតម្លៃ ៤ ដុល្លារចាប់ផ្ដើមចេញលក់នៅចុងខែនេះ
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ SamMobile