បុរស​សាច់ដុំ សន ពិសិដ្ឋ ប្រឡូក​​សិល្បៈ​ភ្លាម បាន​តំណែង​តួ​សំខាន់ ៣ រឿង​ជាប់​គ្នា

  • 2016-06-28 18:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន ពិសិដ្ឋ បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការ​ជំរុញ​លើក​ទឹក​ពី​សិល្បករ​ចាស់ៗ​ជា​អ្នក​ស្គាល់​គ្នា ហើយ​​ក្នុង​នោះ​រូប​គេ​ក៏​បាន​គ្រង​តំណែង​តួ​សំខាន់ ៣ រឿង​ជាប់​គ្នា​ភ្លាមៗ​ទៀត​ផង។

 

 

“ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ល្បី​អញ្ចឹង ថត​បាន​តម្លៃ​ទាប​ណាស់ និយាយ​ទៅ​ដាច់​បាយ​ម្ដងៗ​ហើយ"។ ពិសិដ្ឋ ប្រាប់ Sabay មុន​នេះ។ បុរស​សង្ហារ​ដដែល​បន្ត​ថា រូប​គេ​បាន​ក្លាយ​ជា​តួ​សំខាន់​ក្នុង​រឿង "ម្ជុល​បាត​សមុទ្រ" ជា​ប្រភេទ​រឿង​ភាគ​ត្រៀម​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍ CTN, រឿង "លម្អៀង​ចិត្ត" ជា​ប្រភេទ​ដូច​គ្នា​ត្រៀម​ចាក់​នៅ​ប៉ុស្តិ៍​បាយ័ន។ ហើយ​ចំពោះ​រឿង "ទាយាទ​អាគម" កំពុង​ដំណើរ​កាត​ថត​នៅ​ឡើយ។

 

សន ពិសិដ្ឋ អះអាង​ថា ហាក់​នៅ​មិន​ទាន់​មាន​ការ​លំបាក​ណា​មួយ​សម្រាប់​រូប​គេ​ក្នុង​ការ​សម្ដែង​ឡើយ​ទេ ទោះ​បី​ជា​ប្រឡូក​ក្នុង​វិស័យ​នេះ​ថ្មីថ្មោង​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ​រូប​គេ​រូប​គេ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​ទៅ​វិញ ដោយ​សារ​កម្រៃ​រក​បាន​ពី​ការងារ​នេះ​តិចតួច ហើយ​ទីផ្សារ​សិល្បៈ​នៅ​តូច​ចង្អៀត​បើ​ប្រៀបធៀប​ជាមួយ​សិល្បករ​រលក​មុន។

 

តារា​ស្រករ​ថ្មី​ខាង​លើ​បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ថា បន្ទាប់​ពី​ភាពយន្ត​ទាំង ៣ រឿង​ខាង​លើ​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ពេល​ណា រូប​គេ​អាច​នឹង​មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន​មិន​ខាន។ ពិសិដ្ឋ ក៏​ស្នើ​សុំ​ការ​គាំទ្រ​ពី​ទស្សនិកជន​ផង​ដែរ​ចំពោះ​ជំហាន​ដំបូង​ក្នុង​វិស័យ​សម្ដែង៕

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់ឱ្យ