អត្ថប្រយោជន៍​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​១០​យ៉ាង​របស់​ «ទឹក​ត្រសក់​​»

  • 2016-06-28 21:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​ត្រសក់​​​ ជា​​បន្លែ​​ដ៏​​ពេញ​​និយម​​​​​​សម្រាប់​​​​មនុស្ស​ទូទៅ​​​​ក្នុង​ការ​ច្នៃ​​ធ្វើ​ម្ហូប​​​​​ទទួល​ទាន​ប្រចាំ​​ថ្ងៃ​​​ ​តែ​​​មនុស្ស​​តិច​​តួច​​​ណាស់​​​មិន​ទាន់​បាន​​ដឹង​​​​ពី​​អត្ថប្រយោជន៍​របស់​វា​​​​​​​​សម្រាប់​សុខភាព​ បើ​​យើង​ដាក់​​​ត្រាំ​ទឹក​​វិញ​នោះ។ ​ពេល​​យើង​ចិត​ត្រាំ​​ទឹក​ ​​​​​វា​​បាន​បញ្ចេញ​សារជាតិ​​​​ ផ្ដល់​​គុណ​ប្រយោជន៍​​ជា​ច្រើន​​​​ដល់​សុខ​ភាព​​​​មនុស្ស​​ដូច​រៀប​រាប់​ខាង​ក្រោម៖

 

 

១ . ​​កាត់​​បន្ថយ​​​​ហានិភ័យ​​​​ជំងឺ​គាំង​​បេះដូង

​​តាម​ការ​សិក្សា​​ស្រាវ​ជ្រាវ​របស់​​សមាគម​​​​​ American Heart រក​ឃើញ​ថា​​ ​​ជំងឺ​គាំង​បេះ​ដូង​ជា​​ឃាតក​​លេខ​​១​ ​ប្រចាំ​​​សហរដ្ឋអាមេរិក។ ​តែ​ជំងឺ​នេះ​​​អាច​​​​​​​ការពារ​បាន​​​ បើ​យើង​​​ចេះ​​ជ្រើស​រើស​អាហារ​​​​ប្រចាំ​​ថ្ងៃ​ សម្បូរ​សារជាតិ​​បំប៉ន​​ ​ហាត់​ប្រាណ​បាន​​ទៀង​ទាត់​ រួម​ទាំង​ទទួល​ទាន​​ទឹក​ស្រក់​​​ផង។ ​​ទឹក​ត្រសក់ ​​​​​បាន​ជួយ​​កាត់​​បន្ថយ​​​​សម្ពាធ​​ឈាម​​ឡើង​ខ្ពស់​ ​ដែល​​ជា​កត្តា​​​​​​​ប្រឈម​ចម្បង​​​​​​នៃ​ជំងឺ​បេះ​ដូង ដោយ​​​ជួយឲ្យ​​​​តម្រង់​​​នោម​​​សម្អាត​​​សារធាតុ​សូដ្យូម​​​ហួស​កម្រិត​​ក្នុង​រាង​កាយ។

 

 

២. ​​​​ការពារ​​ឆ្អឹង​​​​​ពុក​

​​​​​​​​​​​​​ជំងឺ​​​ពុក​ឆ្អឹង ​​​​ជា​​ជំងឺ​ធ្ងន់ធ្ងរ រ៉ាំរ៉ៃ ​ពិបាក​ព្យាបាល​​​ ​​​ដែល​​ធ្វើ​​ឲ្យ​​យើង​​​​​​ជួប​ហានិភ័យ​​ខ្លាំង​​​​​​​ឈាន​ទៅ​រក​​​​​ការ​បាក់​​ឆ្អឹង​​តែ​ម្ដង ​​​ពិសេស​សុភាព​​​​​​​​នារី​មាន​ការ​ប្រឈម​​​ខ្លាំង​​​​ពេល​អស់​រដូវ។​​​​​ ​​​នៅ​ពេល​​មនុស្ស​​ទូទៅ​​គិត​អំពី​​សុខភាព​​​ឆ្អឹង ​​​ពួក​គេ​នឹកដល់​​​​​ ​សារជាតិ​​កាល់ស្យូម​ វីតាមីន​​ D និង​ម៉ាញ៉េស្យូម​ តែ​​​​​​អ្វី​ដែល​ផ្ដល់​​​សារធាតុ​​ចិញ្ចឹម​​​​​​​​សំខាន់​ជាង​នេះ​​គឺ​​​​ វីតាមីន K ​ជួយ​​​បំប៉ន​​​ឆ្អឹង​​​​​ឲ្យ​​ក្រាស់​ និង​​រឹង​មាំ​​ ដែល​អាច​រក​បាន​​ក្នុង​ត្រសក់​។

 

 

៣. ការពារ​​​​​ការ​ខ្សោះ​ជាតិ​ទឹក

ជំងឺ​ខ្សោះ​ជាតិ​ទឹក​​ ​​​អាច​​កើត​​ឡើង​​​​​​​តាម​​​មូល​ហេតុ​​ផ្សេង​ៗ​គ្នា​​ដូច​ជា ​ពេល​​ថ្ងៃ​ក្ដៅ ​ធ្វើការ​​ហួស​កម្លាំង​ ​​​ឬ​​​ផឹក​ទឹក​​មិនបាន​គ្រប់​គ្រាន់។ ​​​ជំងឺ​នេះ​​បណ្ដាល​​ឲ្យ​​​​ជួប​បញ្ហា​​ពិបាក​រំលាយ​អាហារ​ ចលនា​​ឈាម​រត់​​​មិន​ប្រក្រតី ​​​​កើន​​លើស​​​​ទម្ងន់ ​ព្រោះ​​​​​មនុស្ស​​​​​​​​​​ញ៉ាំ​អាហារ​ច្រើន​​​​​ហួស​ប្រមាណ​​​ ពេល​​​​ស្រេក​ទឹក​​ខ្លាំង។ ​​​វិទ្យាស្ថាន​ជាតិ​​​សុខាភិបាល​អាមេរិក​​បាន​​ណែនាំ​​​ឲ្យ​​​​​​គ្រប់​​គ្នា​​​​​ផឹក​ទឹក​​​​​ចន្លោះ​​ពី​ ៦ ​ទៅ​​៨​កែវ​​​​ក្នុង​​មួយ​ថ្ងៃ​​ ដើម្បី​​ទទួល​បាន​សុខភាព​ល្អ​ប្រសើរ​។ ​ក្នុង​​នោះ​​​​​​​ត្រសក់​​​​​​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ ​​​ពោរពេញ​ដោយ​​ជាតិ​ទឹក​គ្រប់​គ្រាន់​​​ ​​បាន​ធ្វើ​​ឲ្យ​ប្រព័ន្ធ​រាង​កាយ​​​​​ដំណើរ​ការ​​​ស្រួល​។​

 

 

៤. ​កាត់​បន្ថយ​​ជំងឺ​មហារីក

ទឹក​ត្រសក់​​​ត្រូវ​​គេ​មើល​ឃើញ​​ថា​​​​ អាច​​​ផ្ដល់​​​​វីតាមីន​​​ច្រើន​ប្រភេទ​ ​ជាតិ​រ៉ែ​ ​និង​​​ជាតិ​សរសៃ​​​​ ដល់​រាង​កាយ​​ដែល​ចាំ​បាច់​​​​​ និង​ជួយ​​ឲ្យ​រាង​កាយ​​​​​​​​​​​​​​​មាន​​​​សុខភាព​ល្អ។​​​​ ​​បន្ថែម​​លើ​​នេះ​ ​​វា​ក៏​បាន​​​​ប្រឆាំង​​​​អុកស៊ីតកម្ម ​និង​មាន​​សមាសធាតុ​​​​​​​​​​ល្អ​​ៗ​ដូចជា​ cucurbitacins និង​ Lignans ​ដែល​​​អាច​​​ជួយ​​រារាំង​រាងកាយ​​មិន​​ឲ្យ​​កើត​​​ជំងឺ​មហារីក​បាន។ ​នេះ​ជា​​​ហេតុ​ផល​​ដ៏​​ល្អ​ប្រសើរ​​​​​​​​របស់​ទឹក​ត្រសក់។

 

 

៥.​​កាត់​បន្ថយ​​​ឱកាស​​​​ការ​​ឆ្លង​​ជំងឺរ៉ាំរ៉ៃ

ជំងឺ​មហារីក​ ​និង​ជំងឺ​ពុក​ឆ្អឹង​​​​ មិន​ត្រឹម​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​​​​​ ដែល​លោក​អ្នក​​ព្រួយ​បារម្ភ​​​​​​អំពី​វ័យ​កាន់​តែ​ជ្រេ​​នោះ​​ទេ ​​តែ​​វា​ក៏​​​​​​ធ្វើ​​ឲ្យ​​​​ប៉ះពាល់​​​ភ្នែក​ ​​កើត​មាន​ជំងឺ​ទឹក​នោម​​ផ្អែម​​ ​​​​​បាត់​បង់​ការ​ចងចាំ​​​​​​ទៀត​ផង។​​​​​ ​​ធាតុ​​ប្រឆាំង​​អុកស៊ីតកម្ម​​​​ក្នុង​​ត្រសក់​​ អាច​​ជួយ​កាត់​បន្ថយ​​​ស្ដ្រេស​​​​​​​​​ ​ពន្យារ​​ភាព​ចាស់​​ និង​​ការពារ​​​​​លក្ខខ័ណ្ឌ​​​​​នានា​​​​​​មិន​​ឲ្យ​​វ័យ​កាន់​តែ​​ជរា។

 

 

 

៦. ​​ជួយ​​​ឲ្យ​​​​ចៀស​ផុត​​​​​ពី​កង្វះ​វីតាមីន​​ និង​​​​​ជីវជាតិ​រ៉ែ

​​​​ការ​​រំលាយ​អាហារ​​​​​​​​​​ ​គឺ​​​​ជា​ប្រភព​​​ធ្វើ​​ឲ្យ​​​​​​​​អាហារ​​​​បាត់​បង់​​វីតាមីន​ និង​​ជាតិ​​រ៉ែ​​​ ដែល​ចាំបាច់​​សម្រាប់​សុខភាព ​​​ហើយ​​​នាំ​​ឲ្យ​​​ឆាប់​អស់​កម្លាំង​​ ​​​​សាច់​ដុំ​និង​​​ឆ្អឹង​​ចុះ​ខ្សោយ​​ ឬ​​​ប្រព័ន្ធ​ការ​​ភាព​ស៊ាំ​ធ្លាក់​ចុះ​។​​ ​​ទោះ​ជា​យ៉ាង​ណា​​​​ត្រសក់​​​ ​ត្រូវ​គេ​ដឹង​ថា​​​សម្បូរ​​​​​​ទៅ​ដោយ​​​ជីវជាតិ​​ចិញ្ចឹម​​ដូច​ជា​​វីតាមីន​ A & C និង​​ម៉ង់កាណែស​ ​​​​ដើម្បី​​បំពេញ​​ភាព​ខ្វះ​​ចន្លោះ​​​ក្នុង​អាហារ។​​​​​​​​​​​​​​​​​​​​​​​​​​​ ​

 

៧.​ កម្ចាត់​​​​ជាតិ​ពុល​​ក្នុង​រាងកាយ

​បញ្ហា​​​​ប្រឈម​​នឹង​​​​​ជាតិ​​គីមី​​ក្នុង​​អាហារ​ ​ទឹក​ផឹក​ ​ក្នុង​ខ្យល់​ និង​របស់​ប្រើ​ប្រាស់​​ប្រចាំ​ថ្ងៃ​​​ រាងកាយ​របស់​​យើង​​​​​​​ពោរពេញ​​ទៅ​ដោយ​​​​​​​​​ជាតិ​ពុល​​​​​។ ជាតិពុល​នេះ​ទៀត​សោត​ ​បាន​​​​​ពូន​ផ្ដុំ​​​​ក្នុង​រាងកាយ​ ជាហេតុ​ធ្វើ​​ឲ្យ​​​​អស់​​កម្លាំង​ ​និង​ជួប​គ្រោះ​​ថ្នាក់​ជា​ច្រើន​ទៀត។ ទឹក​ត្រសក់​​ ​មាន​ប្រសិទ្ធភាព​​អាច​កម្ចាត់​ជាតិ​ពុល​​​​បាន​​ ​​​​ដោយ​សារ​​​​ជាតិ​ទឹក​​ និង​​បរិមាណ​​​ជាតិ​សរសៃ​ខ្ពស់ ​​​​​ដែល​​​​ជួយ​​ឲ្យ​រាងកាយ​​​​​​លុប​បំបាត់​​​​​សារធាតុ​គីមី​គ្រោះ​ថ្នាក់​​​រាល់​ពេល​​បាន។​

​​​​​​​​​​

 

៨.​ ជួយ​សម្រក​ទម្ងន់

​​​បើ​យោង​​ទៅ​តាម​​​​​មជ្ឈមណ្ឌល​​​​​គ្រប់គ្រង​ជំងឺ​ឆ្លង​​​ ប្រជាជន​​អាមេរិក​​​ចំនួន​ ២​ភាគ​៣ ​​​មាន​ជំងឺ​ធាត់​​​លើស​​ទម្ងន់​ ឬ​ធាត់​ជ្រុល តែ​​​គ្រប់​គ្នា​ពិបាក​​​សម្រក​​ណាស់​។ ទឹក​​ត្រសក់​អាច​ជួយ​បាន ដោយ​​​លោក​អ្នក​គ្រាន់​តែ​​​​ផឹក​បន្តិច​​​ ​​នោះ​វា​​​​​​​​​​នឹង​​​​ធ្វើ​​ឲ្យ​យើង​​មិន​​សូវ​​ឃ្លាន​​អាហារ និង​កាត់​បន្ថយ​​​​​បរិមាណ​កាឡូរី​ ​​​ដោយ​​​​មិន​ឈឺ​ចុកចាប់​។​​​​​​​​​​​​​​​​​ ​

 

៩. ការ​ពារ​ស្បែក​ស្ងួត

​​ពន្លឺ​ថ្ងៃ​ ​អាកាស​ធាតុ​​ត្រជាក់ ឬ​ក្ដៅ និង​​​​ការ​បំពុល​ខ្យល់​ ​សុទ្ធតែ​​​​​ធ្វើ​​ឲ្យ​ស្បែក​​បាត់​បង់​សំណើម​ ដោយ​បង្ក​​ទៅ​ជា​​​​​​​​​​​​​​​​​ស្បែក​ស្ងួត​​ ​ឡើង​កន្ទួល​ក្រហម និង​​រមាស់​។ ​ត្រសក់​​​​ មិន​ត្រឹម​​តែ​ធ្វើ​​ឲ្យ​​​​​​​ស្បែក​​​​​មាន​សំណើម​ទេ ​​​​ថែម​ទាំង​​ផ្ដល់​​​​ Silcon និង​វីតាមីន​ B-5 ដែល​​ជា​សារធាតុ​ចិញ្ចឹម​​​​​​​​​​​​ពីរ​​​​​ ​សម្រាប់​​សុខភាព​ស្បែក​​។​ ទឹក​ត្រសក់​​​​ជួយ​កាត់​បន្ថយ​​ការ​រលាក ​រមាស់ និង​​​​រក្សា​ស្បែក​​ឲ្យ​​ភ្លឺ​​រលោង​។ ​​​​​​​

 

១០. ​ការ​​ពារ​សាច់​ដុំ​មិន​​ឲ្យ​ចុះ​ខ្សោយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កង្វះ​លំហាត់​ប្រាណ​ ​​​និង​​សារធាតុ​បំប៉ន​​​ជាក់លាក់​ណា​មួយ​​​​ក្នុង​អាហារ​​​​​​​ ងាយ​នឹង​ធ្វើ​ឲ្យ​​​​​​សាច់ដុំ​យារ​ធ្លាក់​​ ​ចុះ​ខ្សោយ​​ ​ និង​​​​ពិបាក​​សម្រក​ទម្ងន់។​ ទឹក​ត្រសក់​អាច​​បំប៉ន​​​​​​សាច់ដុំ ​ជា​​មួយ​សារធាតុ​ចិញ្ចឹម​ Silicon ​​។ ​បើ​​អ្នក​កំពុង​ហាត់​សាច់ដុំ ​​​ទឹក​ត្រសក់​​​​​​នឹង​ជួយ​​​​​​​​​​​ការ​ហាត់​​​​កាន់​តែ​ល្អ​ថែម​ទៀត​ផង​៕

 

 

ចុចអាន៖ ប្រទេស​៥​​​ ជាប់​ចំណាត់​ថ្នាក់​​​ទទួល​ទាន​អាហារ​​​​មាន​ជីវជាតិ​បំផុត

ចុចអាន៖ អាន​អត្ថបទ​នេះ​ហើយ​អ្នក​នឹង​ចង់​ញ៉ាំ​ឪឡឹក​រាល់​ថ្ងៃ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Lifehack ​​​​​​​

អត្ថបទថ្មី