ព្រះ​អាទិត្យ​​ស្ងប់​ស្ងាត់​ ​នាំ​សង្ស័យ​កើត​​យុគសម័យ​ទឹកកក​សា​ជា​ថ្មី

  • 2016-06-29 21:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអាទិត្យ​បាន​ស្ងប់ស្ងាត់​យ៉ាង​ខ្លាំង​​ ដោយ​រយៈ​ពេល​បួន​ថ្ងៃ​មក​ហើយ​គេ​​​មិន​ឃើញ​មាន​​វត្តមាន​ Sunspots នៅ​លើ​​ដុំ​ផ្កាយ​ដ៏​ធំ​នេះ​ឡើយ។

 

ចំណុច​ខ្មៅ​ៗ​ដែល​ជា​ Sunspots

 

ការ​​ខ្សត់​វត្តមាន​ Sunspots ជា​រឿង​ធម្មតា​​មួយ​​ ប៉ុន្តែ​វា​អាច​ជា​ការ​​ឲ្យ​តម្រុយ​ថា​ព្រះអាទិត្យ​កំពុង​ឈាន​ទៅ​កាន់​​បាតុភូត​​​​​ "Solar Minimum” បន្ទាប់។ បាតុភូត​​ "Solar Minimum” បន្ទាប់​​ត្រូវ​បាន​ Pual Dorain ឧតុ​វិទូ​នៃ​ Vencore Weather រំពឹង​ថា​នឹង​កើត​មាន​នៅ​ឆ្នាំ​ ២០១៩​ ឬ​ ២០២០។ Solar Minimum ជា​បាតុភូត​មួយ​ដែល​ Sunspots កម្រ​​កើត​មាន​នៅ​លើ​ព្រះអាទិត្យ។

 

 តារាងបង្ហាញ​ពី​ចំនួន​ Sunspots តាម​ឆ្នាំ

 

Solar Minimum នេះ​ធ្លាប់​បាន​កើត​មាន​នៅ​ក្នុង​ឆ្នាំ​ ១៦៤៥ ម្ដង​ដែរ​ ដោយ​​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ហៅ​បាតុភូត​នោះ​ថា​ "Maunder Minimum” ដែល​វា​កើត​មាន​ចាប់​ពី​ឆ្នាំ​ ១៦៤៥ ដល់​ ១៧១៥។ Maunder Minimum បាន​បណ្ដាល​ឲ្យ​សីតុណ្ហភាព​លើ​ផែនដី​​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​គេ​បាន​ចាត់​ទុក​វា​ជា​យុគសម័យ​ទឹកកក​តូច​ (Little Ice Age)។ ​​​​​​មាន​អ្នក​ជំនាញ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​យុគសម័យ​ទឹកកក​តូច​ស្រដៀង​គ្នា​នេះ​ អាច​នឹង​វិល​ត្រឡប់​មក​ម្ដង​ទៀត៕​ ​​​​​​

 

ចុច​អាន៖ ឥណ្ឌា​បង្ហោះ​ផ្កាយ​រណប​ ២០​ ប្រើ​ពេល​ត្រឹម​ ២៦​ នាទី​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Mirror​