បង្អែម​​ថ្មី​​ឈ្មោះ "​​​​​​​​​ដង្ហើម​នាគ"​ ហូប​ចេញ​ផ្សែង កំពុង​ល្បី​នៅ​អាមេរិក​

  • 2016-06-29 22:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន​​មួយ​នៅ​ក្នុង​ទី​ក្រុង​ Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ឲ្យ​សាធារណជន​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង​​លើ​​​បង្អែម​​មួយ​ប្រភេទ​ ដែល​​ញ៉ាំ​ចូល​​​​​រួច​ចេញ​ផ្សែង​ហ៊ុយ​តាម​មាត់​​នៅ​ពេល​ដក​ដង្ហើម។

 

 

តាម​សារព័ត៌មាន Business Insider បង្អែម​ខាង​លើ​មាន​ឈ្មោះ​ថា Dragon's Breath “ដង្ហើម​នាគ" បង្កើត​ដោយ​ភោជនីយដ្ឋាន Chocolate Chair គឺ​ជា​ដុំ​ការ៉េម​មូល​តូច​ៗ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ជ្រលក់​​នឹង​​​ទឹក​អាហ្សូត (សារធាតុ​ Nitrogen) ដែល​ធ្វើ​ឲ្យ​​ភាយ​ឧស្ម័ន​តាម​មាត់​នឹង​ច្រមុះ​ពេល​ញ៉ាំ​វា។

 

​​​​​​​មក​ដល់​ពេល​នេះ គេ​ឃើញ​មាន​មនុស្ស​​ជា​ច្រើន​ចូល​សាក​បង្អែម​​នោះ ដោយ​សារ​តែ​​​​ការ​ចង់​ដឹង​ពី​រសជាតិ​និង​ភាព​ខុស​ប្លែក​របស់​វា ប៉ុន្តែ​ក៏​មាន​ការ​ព្រមាន​ពី​ឥទ្ធិពល​អាក្រក់​របស់​វា​សម្រាប់​សុខភាព​ផង​ដែរ ៕

ចុចអាន៖  តោះ! រៀន​ធ្វើ​បង្អែម លត ​ញ៉ាំ​​​ខ្លួន​ឯង សាក​ថ្វី​ដៃ​មើល៍​ ឆ្ងាញ់​ឬ​អត់?

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail, businessinsider