HyunA ត្រៀម​ Comeback ម្នាក់​ឯង​ ក្រោយ​ 4Minute បែក​បាក់

  • 2016-06-30 21:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Cube Entertainment ​ប្រកាស​ជា​សាធារណៈ​មក​ថា 4Minute ត្រូវ​រំសាយ​ក្រុម​ ពេល​នេះ​សមាជិក​នៅ​សល់​​​របស់​ក្រុម​នេះ​គឺ Hyun A បាន​ប្រកាស​នឹង​វិល​ត្រឡប់​មក​ឆាក​តន្ត្រី​វិញ​ក្នុង​ខែ សីហា ខាង​មុខ​នេះ​ជា​តារា​ចម្រៀង​ទោល។

 

ពេល​នេះ​ដែរ​ Hyun A កំពុង​តែ​ត្រៀម​ថត​បទ​ថ្មី​​ហើយ​គេ​បាន​បញ្ជាក់​ទៀត​ថា​​ការ​វិល​ត្រឡប់​លើក​​នេះ​ក្នុង​ទម្រង់​តារា​ទោល Hyun A មិន​មែន​ Hyun A សមាជិក 4Minute ទៀត​នោះ​ទេ។

 

 

បើ​យោង​ទៅ​តាម​សារព័ត៌មាន Sports Donga បាន​ឲ្យ​ដឹង​ថា សមាជិក 4Minute មាន​ទាំង​អស់​៥​រូប​ក្រោយ​ពេល​មាន​បញ្ហា​​សមាជិក​៤​រូប​ទៀត​មិន​អាច​បន្ត​កុងត្រា​ជាមួយ​ផលិត​កម្ម​បាន​មាន​តែ​ Hyun A ​ម្នាក់​គត់​ដែល​អាច​បន្ត​កុងត្រា​បាន។

 

កាល​​ពី​ខែ សីហា ឆ្នាំ ២០១៥ Hyun A បាន​ចេញ​អាល់ប៊ុម​តូច​ដែល​មាន​ឈ្មោះ​ថា "A+" ដូចនេះ​ហើយ​ទើប Cube Entertainment សម្រេច​ឲ្យ​ត្រឡប់​មក​វិញ​​ក្នុង​ខែ​ដូច​គ្នា​តែ​ម្ដង៕

 

ចុចអាន៖ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute

 

ប្រែ​សម្រួល៖ SAMEDY ប្រភព៖ Soompi​​​​