​ស្លាប់ម្នាក់​ ​ក្រោយ​មុខ​ងារ​បើកបរ​ស្វ័យប្រវត្តិ​ ​​Tesla​ ​មាន​បញ្ហា​

  • 2016-07-01 20:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​​រថយន្ត​អគ្គិសនី​ ​Tesla​ ​​ដោយ​បាន​​ឆក់​​យក​ជីវិត​អ្នក​បើកបរ​ ​ក្រោយ​មុខ​ងារ​បើកបរ​ ​ដោយ​ស្វ័យប្រវត្ត​មាន​បញ្ហា​ ​។​

 

 

រូបដំណាង Tesla S

 

ករណី​នេះ​ ​​Tesla​ ​បាន​ចេញមុខ​មក​ទទួល​ខុស​ត្រូវ​ ​និង​​ប្រកាស​ពី​កំហុស​ផ្នែក​បច្ចេកទេស​​នៃ​បច្ចេកវិទ្យា​របស់​ពួក​គេ​ ​។​

 

បញ្ហា​គ្រោះ​ថ្នាក់​នេះ​ ​បាន​កើត​ឡើង​លើ​រថយន្ត​ ​Tesla​ ​S​ ​មួយ​គ្រឿង​ ​ដែល​មុខងារ​បើកបរ​ស្វ័យប្រវត្តិ​របស់​វា​ ​មិន​អាច​វិភាគ​ដឹង​ពី​ឧបសគ្គ​នៅ​ខាង​មុខ​ ​ហើយ​បណ្ដាល​ឲ្យ​រថយន្ត​ ​ទៅ​​បុក​ពេញ​ទំហឹង​នៃ​ផ្នែក​ខាង​ក្រោយ​របស់​ត្រាកទ័រ​ ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ​៕

 

 សេចក្តីប្រកាស និងរលែកទុក្ខ ជាផ្លូវការពី Tesla

 

 

​អាន​បន្ត​ ​៖​ ជនជាតិ​ឥណ្ឌា​កាន់​តែ​ច្រើន ​ឡើង​កាន់​កាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នៅ​អាមេរិក

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ vocativ

អត្ថបទពេញនិយម
អត្ថបទថ្មី