Mourinho៖ "Zlatan មក Man Utd ដើម្បីលើកពាន EPL”
- 2016-07-02 17:35:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho៖ "Zlatan មក Man Utd ដើម្បីលើកពាន EPL”
ចន្លោះមិនឃើញ
Jose Mourinho អ្នកចាត់ការថ្មីក្រុមបិសាចក្រហម Manchester United បានលើកឡើងថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic មកចូលរួមជាមួយក្លឹបនៅ Old Trafford គឺដើម្បីឈ្នះពាន English Premier League នារដូវកាលថ្មី ២០១៦-១៧។
Jose Mourinho អ្នកចាត់ការថ្មីក្រុម Manchester United
ខ្សែប្រយុទ្ធ Zlatan Ibrahimovic ចុះកុងត្រា១ឆ្នាំលេងឲ្យ Man Utd
Zlatan បានប្រកាសចូលរួមជាមួយក្រុម Man Utd និងធ្វើការជាមួយអ្នកចាត់ការ Special One ជាថ្មីម្ដងទៀត កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចសន្យារបស់គេ បានបញ្ចប់ជាមួយក្លឹបអ្នកមានបារាំង Paris Saint-Germain។
Mourinho បានប្រាប់ដល់វិបសាយក្លឹប Man Utd បន្ទាប់ពីដំណើរមកដល់របស់ Zlatan ថា៖ "Zlatan មិនចាំបាច់ណែនាំខ្លួនទេ។ ស្ថិតិបានបង្ហាញឲ្យគ្រប់គ្នាឃើញច្បាស់ហើយ។ គាត់ជាខ្សែប្រយុទ្ធម្នាក់ល្អបំផុតលើលោក និងជាកីឡាករដែលលេងឲ្យក្រុមអស់ពីកម្លាំងកាយចិត្ត១០០%”។
អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែត ធ្លាប់ឈ្នះពានលីគកំពូលចំនួន១៣ពាន នៅប្រទេសអ៊ីតាលី អេស្ប៉ាញ ហូឡង់ និងបារាំង នៅចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០១៦នេះ។ ចំណុចនេះ អតីតអ្នកចាត់ការ Chelsea យល់ថា Zlatan នឹងអាចជួយ Man Utd លើកពាន Premier League បាន នារដូវកាលថ្មីទៀត។
“គាត់ធ្លាប់ឈ្នះពាននៅលីគកំពូលនៅប្រទេសជាច្រើន ក្នុងពិភពបាល់ទាត់។ ឥឡូវគាត់មានឱកាសលេងនៅលីគកំពូលល្អបំផុតលើលោក (Premier League) ហើយខ្ញុំដឹងថា គាត់នឹងចាប់យកឱកាសនេះ និងខំប្រឹងជួយឲ្យក្រុមបិសាចក្រហម ឈ្នះពានឲ្យបាន។ ខ្ញុំជឿថា សមត្ថភាពរបស់គាត់ នឹងធ្វើឲ្យអ្នកគាំទ្រនៅ Old Trafford សប្បាយរីករាយនៅរដូវកាលថ្មី ហើយគាត់នឹងមានបទពិសោធន៍ច្រើន ជួយអភិវឌ្ឍន៍ដល់កីឡាករក្មេងៗនៅក្នុងក្រុមឲ្យបានល្អមួយកម្រិតថែមទៀតផងដែរ”។ Mourinho បញ្ជាក់៕
ប្រែសម្រួល៖ វិន ជីវ័នុ្ត ប្រភព៖ Goal