បេសកកម្ម​​អវកាស​ដ៏​ធំ​ប្រចាំឆ្នាំ​​​របស់​ណាសា​ នឹង​ចាប់​ផ្ដើម​ព្រឹកស្អែក​​ទាប​ភ្លឺ​

  • 2016-07-04 19:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​​វេលាព្រឹក​​ទាប​ភ្លឺ​​ថ្ងៃ​​អង្គារ​ស្អែក​នេះ​បេសកកម្ម​អវកាស​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ​នឹង​កើត​មាន​ឡើង​ ដោយ​យាន​​ Juno របស់​​ណាសា​​គ្រោង​នឹង​រំកិល​ខ្លួន​ចូល​ទៅ​ក្នុង​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍។

 

 

​​​​​​​​​​​​​​នៅ​ពេល​ដែល​យាន​ Juno ខិត​ចូល​ទៅ​កាន់​គោលដៅ​នា​​ពេលដ៏ខ្លីខាងមុខនេះ​ ទំនាញ​ដ៏​ខ្លាំង​របស់​ភព​ព្រហស្បតិ៍​ នឹង​បង្កើត​ល្បឿន​​នៃ​យាន​ឲ្យ​​លើស​ពី​ ២៤១ ០០០ គ.ម/ម៉ ធ្វើ​ឲ្យ​ Juno ក្លាយ​ជា​វត្ថុ​ធ្វើ​ដោយ​មនុស្ស​​​មាន​ល្បឿន​លឿន​ជាង​គេ។

 

ក្រោយ​មក​ទៀត​នៅ​ពេល​យាន​ឈាន​ដល់​ល្បឿន​អតិបរមា​ ២៦៦ ០០០​ គ.ម/ម៉​ យាន​ Juno នឹង​ចាប់​ផ្ដើម​បញ្ឆេះ​ម៉ាស៊ីន​របស់​វា​រយៈ​ពេល​ ៣៥​ នាទី​ ដើម្បី​បន្ថយ​ល្បឿន។ ប្រសិន​បើ​អ្វីៗ​​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក​នោះ​​ នឹង​ធ្វើ​ឲ្យ​ Juno ​ចូល​ទៅ​ក្នុង​គន្លង​គោចរ​ដែល​នៅ​ជុំវិញ​ភព​ព្រហស្បតិ៍។

 

​​​​យាន Juno ​នឹង​ធ្វើ​ដំណើរ​លើ​គន្លង​នោះ​រយៈពេល​ ១៨​ ខែ ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​កម្លាំង​​ដែន​ទំនាញ​ និង​ កម្លាំង​ដែន​ម៉ាញេទិច​ដ៏​ខ្លាំង​របស់​ ​ភព​ព្រហស្បតិ៍។

 

យ៉ាង​ណា​ក្ដី​ប្រសិន​​​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ នោះ​​យាន Juno នឹង​ហោះ​ផុត​ភព​ព្រហស្បតិ៍​ ចូល​ទៅ​ក្នុង​លំហ​អាកាស​ដ៏​ជ្រៅ​ គ្មាន​ថ្ងៃ​វិល​ត្រឡប់​ឡើយ។ បញ្ជាក់​ថា​​យាន​ Juno បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជិត​ ៥​ ឆ្នាំ​មក​ហើយ​ទម្រាំ​​មក​ដល់​ភព​ព្រហស្បតិ៍​នេះ​ដើម្បី​សិក្សា​ពី​វា​ ហើយ​ផែនការ​នេះ​ចំណាយ​អស់​ទឹក​ប្រាក់​ ១,១៣ ពាន់​លាន​ដុល្លារ៕

 

ចុច​អាន៖​​​​​​​​​​ ចិន​ ​ដើរមុខ​ ​អាមេរិក​ ​​ចាក់​សាំង​ឲ្យ​ផ្កាយរណប​ជោគជ័យ​ ​នៅ​អវកាស​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ ScienceAlert​​​​​​