ទម្លាប់អាក្រក់ ៨ ធ្វើឲ្យ iPhone មានបញ្ហា អ្នកគួរបោះបង់ចោលឥឡូវ
- 2016-07-05 13:10:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ ៨ ធ្វើឲ្យ iPhone មានបញ្ហា អ្នកគួរបោះបង់ចោលឥឡូវ
ចន្លោះមិនឃើញ
ផ្អែកតាមការសិក្សា និង ការចុះផ្សាយលើបណ្ដាញសារព័ត៌មានជាច្រើនកន្លងមក ធ្លាប់បានបង្ហាញនូវទម្លាប់មិនល្អមួយចំនួនរបស់អ្នកប្រើប្រាស់ ដែលអាចធ្វើឲ្យ iPhone ឆាប់មានបញ្ហា។ ទម្លាប់មិនល្អដែលអ្នកគួរបោះបង់ចោលឥឡូវទាំងនោះ មានដូចខាងក្រោម៖
១. មិនដែលបិទទូរសព្ទសោះ
យ៉ាងហោចណាស់គួរបិទម៉ាស៊ីនទូរសព្ទឲ្យបានម្ដងក្នុងមួយសប្ដាហ៍ បើមិនដូច្នោះទេថ្មទូរសព្ទអ្នកនឹងអាចឆាប់អស់ជីវិតលឿនជាងធម្មតា ព្រោះថាបើកវាជាប់ពេកផ្ដល់សំពាធធ្ងន់ទៅលើថ្ម។ នេះបើតាមអ្នកជំនាញបានលើកឡើង។
២. បើក Wi-Fi ចោល ២៤ ម៉ោង/ថ្ងៃ
ពេលដែលដើរចេញពីតំបន់គ្មានសេវា Wi-Fi គួរបិទវា ពុំគួរណាបើកចោលឡើយ ដោយធ្វើឲ្យអស់ថ្មឥតប្រយោជន៍។
៣. បើក្រោមបរិយាកាសក្ដៅពេក ឬ ត្រជាក់ពេក
iPhone ផលិតឡើងមិនមែនសម្រាប់ទ្រាំទ្រនឹងបរិយាកាសក្ដៅពេល ឬ ត្រជាក់ពេកនោះទេ ហើយការប្រើវាក្រោមកម្ដៅថ្ងៃលើសពី៣៥ អង្សា និង ក្រោមសូន្យអង្សា ជារឿងដែលពុំគួរធ្វើឡើយ ព្រោះ ការធ្វើដូចនេះអាចឲ្យថាមពលថ្មស្រកចុះលឿន។
៤. សាកឡើងពេញ ហើយប្រើឡើងអស់
ការប្រើថ្មរហូតដល់អស់ ០% ឬ រលត់ទូរសព្ទ អាចធ្វើឲ្យថ្មថយចុះសមត្ថភាពក្នុងការផ្ទុកថាមពល ហើយការបញ្ចូលថ្មពេញពេកដល់ ១០០% ក៏ជារឿងមិនល្អដែរដោយអាចធ្វើកម្រិត វដ្ដជីវិតរបស់ថ្មកើនឡើងរហ័ស ធ្វើឲ្យថ្មថយចុះសមត្ថភាពក្នុងការផ្ទុកថាមពលដូចគ្នា។
៥. មិនប្រើលេខកូដការពារ
៦. អនុញ្ញាតឲ្យកម្មវិធីទាំងអស់ប្រើមុខងារ Location Services គ្រប់ពេលវេលា
កម្មវិធីដូចជា Google Maps ឬ Apple Maps ទាមទារឲ្យមាន Location Services ជាចាំបាច់ដើម្បីបង្ហាញផ្លូវអ្នក ប៉ុន្តែកម្មវិធីមួយចំនួនទៀតមិនចាំបាច់ឡើយ។ ដូចនេះគួរចូលទៅបិទនៅក្នុង Settings > Privacy > Location Services ដើម្បីអាចជួយសន្សំសំចៃថ្មបានមួយចំណែក។
៧. បើក Notification សម្រាប់គ្រប់កម្មវិធី
Notification កម្មវិធីមួយចំនួនត្រូវការអ៊ីនធឺណិត ហើយពេលលោត Notification ម្ដងៗធ្វើឲ្យអេក្រង់ភ្លឺឡើង ដែលនេះសុទ្ធតែចំណុចធ្វើឲ្យថ្មទូរសព្ទឆាប់អស់។ បើតាមអ្នកស្រាវជ្រាវបានបង្ហាញទៀតថា Notification បំផ្លាញការផ្ចង់អារម្មណ៍របស់មនុស្សថែមទៀតផង។
៨. មិនសម្អាត iPhone ឲ្យញឹកញាប់
លទ្ធផលនៃការសិក្សាធ្លាប់បង្ហាញថាទូរសព្ទសំបូរមេរោគច្រើនជាងបន្ទប់ទឹកទៅទៀត ដូចនេះគួរឪស្សាហ៍សម្អាតដោយប្រើក្រណាត់សាច់ទន់ ដើម្បីកុំឲ្យមេរោគប្រមូលផ្ដុំច្រើន៕
ចុចអាន៖ ប្រយោជន៍ រន្ធខ្មៅ ជិតកាមេរ៉ា iPhone ដែលមិនសូវមានអ្នកដឹង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ zing