ចិននឹងប្រើតេឡេស្កុបយក្ស ស្វែងរកជីវិតក្រៅភព នៅខែកញ្ញាខាងមុខ
- 2016-07-05 16:04:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិននឹងប្រើតេឡេស្កុបយក្ស ស្វែងរកជីវិតក្រៅភព នៅខែកញ្ញាខាងមុខ
ចន្លោះមិនឃើញ
តេឡេស្កុបដ៏ធំជាងគេក្នុងលោករបស់ចិន ដែលទើបបញ្ចប់ការសាងសង់ប៉ុន្មានថ្ងៃមុននេះ នឹងត្រូវប្រើដើម្បីស្វែងរកជីវិតក្រៅភពនៅខែកញ្ញាខាងមុខនេះ។
លោក Zheng Xiaonian អនុប្រធាននៃ ក្រុមអង្កេតការណ៍តារាសាស្ត្រជាតិ ដែលស្ថិតនៅក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានឲ្យដឹងថាក្រុមអ្នកវិទ្យាសាស្ត្រកំពុងចាប់ផ្ដើម Debug (កែតម្រូវ) និង ធ្វើការពិសោធន៍មើលលើតេឡេស្កុបនេះ។
យោងតាមសារព័ត៌មាន Xinhua News បានឲ្យដឹងថាតេឡេស្កុបនេះនឹងជួយ ចាប់យកផ្កាយ, រលកទំនាញ និង សូម្បីតែអាមីណូអាស៊ីត ដែលវានឹងជួយបញ្ជាក់ពីជីវិតនៅឯភពដទៃ។
ដើម្បីធានាថានឹងគ្មានសំឡេងរំខានក្នុងរយៈចម្ងាយ ៥ គីឡូម៉ែត្រជុំវិញតេឡេស្កុបនេះ ប្រជាជនច្រើនជាង ៩ ពាន់នាក់នឹងត្រូវរើចេញពីលំនៅឋានដែលមានទីតាំងនៅជុំវិញតេឡេស្កុប ឲ្យបានមុខខែកញ្ញា។
តេឡេស្កុបទំហំមហិមានេះដែរបានប្រើពេល ៥ ឆ្នាំដើម្បីសាងសង់នៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន និងចំណាយអស់ ១៨០ លានដុល្លារ ដោយមានជម្រៅ ៥០០ ម៉ែត្រ ធំជាងទីលានបាល់ទាត់ ៣០ ដង៕
ចុចអាន៖ បេសកកម្មអវកាសដ៏ធំប្រចាំឆ្នាំរបស់ណាសា នឹងចាប់ផ្ដើមព្រឹកស្អែកទាបភ្លឺ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TNW, DailyMail