បេសកកម្មដ៏ធំប្រចាំឆ្នាំរបស់ ណាសា បញ្ចប់ដោយជោគជ័យ
- 2016-07-05 18:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេសកកម្មដ៏ធំប្រចាំឆ្នាំរបស់ ណាសា បញ្ចប់ដោយជោគជ័យ
ចន្លោះមិនឃើញ
ប៉ុន្មាននាទីមុននេះសំឡេងហោរកញ្ជ្រៀវលាន់ពេញមន្ទីរពិសោធន៍របស់ ណាសា បន្ទាប់ពីយានអវកាស Juno បានរំកិលខ្លួនចូលទៅក្នុងគន្លងគោចរភពព្រហស្បតិ៍បានដោយជោគជ័យ។
បច្ចុប្បន្ននេះយាន Juno ស្ថិតនៅចម្ងាយ ៨៥៩ លានគីឡូម៉ែត្រពីអង់តែន Deep Space Network ក្នុងមន្ទីរអង្កេតការណ៍ Goldenstone រដ្ឋកាលីហ្វ័រញ៉ា ដែលជាអង់តែនសម្រាប់ទទួលយករលកសញ្ញាពីយាន Juno។ រយៈចម្ងាយនេះគេត្រូវការរយៈពេល ៤៨ នាទីដើម្បីឲ្យយាន Juno បញ្ជូនរលកពីភពព្រហស្បតិ៍មកកាន់ផែនដី។
កន្លងមកធ្លាប់មានយានធ្វើដំណើរទៅដល់ភពព្រហស្បតិ៍ដែរប៉ុន្តែយាន Juno មានលក្ខណៈពិសេសជាងគេ ដោយគេរចនាវាឡើងដើម្បីអាចហោះកៀកភពព្រហស្បតិ៍ជាងយានដទៃដែលធ្លាប់មកដល់។ ការហោះកៀកនេះនឹងជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រសិក្សាបានកាន់តែស៊ីជម្រៅពីភពព្រហស្បតិ៍៕
ចុចអាន៖ បេសកកម្មអវកាសដ៏ធំប្រចាំឆ្នាំរបស់ណាសា នឹងចាប់ផ្ដើមព្រឹកស្អែកទាបភ្លឺ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ WashingtonPost