ធ្លាយរាងក្រោយ iPhone 7 ពណ៌មាស ឡេនកាមេរ៉ាធំជាងមុន
- 2016-07-06 16:19:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរាងក្រោយ iPhone 7 ពណ៌មាស ឡេនកាមេរ៉ាធំជាងមុន
ចន្លោះមិនឃើញ
ព្រឹកមិញនេះរូបភាពមួយសន្លឹកត្រូវបានបែកធ្លាយចេញពីប្រព័ន្ធ Baidu របស់ចិន ដែលគេសន្និដ្ឋានថាជារូបរាងពីក្រោយនៃ iPhone 7 របស់ Apple។
តាមរូបភាពអាចឃើញបានថាឡេនកាមេរ៉ាហាក់មានទំហំធំជាង iPhone 6s ដូចនឹងពាក្យចចាមអារ៉ាមផ្សព្វផ្សាយកន្លងមក។ មិនតែប៉ុណ្ណោះខ្សែបន្ទាត់ពណ៌សបានប្ដូរទីតាំង ដោយទៅស្ថិតនៅផ្នែកកៀនខាងលើ និង ខាងក្រោមវិញ។ ត្បិតថារូបភាពនេះមិនអាចមើលឃើញផ្នែកខាងក្រោមនៃទូរសព្ទច្បាស់ ប៉ុន្តែមើលទៅហាក់ដូចជាមិនឃើញរន្ធកាស 3.5mm ឡើយ។
ទោះបីជា iPhone ខាងលើមានការកែប្រែចំណុចខ្លះៗក៏ពិតមែន ប៉ុន្តែគេនៅមិនអាចប្រាកដចិត្តទេថាវាជារូបរាងពិតប្រាកដរបស់ iPhone 7 នោះ។ ដូចនេះមានតែរង់ចាំមើលការប្រកាសជាផ្លូវការពីក្រុមហ៊ុន Apple នៅអំឡុងខែកញ្ញាខាងមុខ៕
ចុចអាន៖ iPhone 7 ធ្លាយតម្លៃ មុនថ្ងៃប្រកាសចេញលក់
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena