ចិន​ចាប់​ផ្ដើម​ផលិត​ឡាន​ក្រុង​​​​ដ៏​ទំនើប​ ​នៅ​សប្ដាហ៍​នេះ​

  • 2016-07-06 18:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ក្រុង​ដ៏​ទំនើប​របស់​ចិន​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​​ពី​​​មហាជន​​ជា​ច្រើន​កាល​ពី​ពេល​កន្លង​ទៅ​​ នឹង​ចាប់​ផ្ដើម​ផលិត​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ​ហើយ។

 

 

ក្រុម​ហ៊ុន​ Jinchuang Corp ដែល​មាន​ទីតាំង​នៅ​ខេត្ត​ Jiangsu ប្រទេស​ចិន​នឹង​ជា​អ្នក​ផលិត​រថយន្ត​ក្រុង​នេះ​ឡើង។ តាម​សម្ដី​​លោក​ Song Youzhou មេ​ផ្នែក​វិស្វករ​នៃ​គម្រោង​ការ​នេះ​បាន​និយាយ​ថា​៖ "ផ្នែក​ខ្លះ​នៃ​រថយន្ត​នឹង​ធ្វើ​ឡើង​ពី​កញ្ចក់​ ដើម្បី​កុំ​ឲ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​ដូច​ជាប់​ឃុំ"។ លោក​បាន​បន្ថែម​ទៀត​ថា​​ឡាន​ក្រុង​ នឹង​អាច​ដឹក​មនុស្ស​បាន​ដល់​ ១ ២០០ នាក់​ ហើយ​ដំណើរ​ការ​ដោយ​អគ្គិសនី​ទាំង​ស្រុង។

 

 

យោង​តាម​វិបសាយ​ Global Times ឲ្យ​ដឹង​ថា​ប្រព័ន្ធ​​​ឡាន​ក្រុង​ដ៏​ទំនើប​របស់​ចិន​​ដែល​មាន​ឈ្មោះ​កាត់​ថា​ TEB នេះ​​មាន​ត​​ដោយ​ភ្ជាប់​ឡាន​ចំនួន​បួន ដោយ​មួយ​គ្រឿង​មាន​បណ្ដោយ​ ២២​ ម៉ែត្រ​, ទទឹង​ ៧,៨​ ម៉ែត្រ​ និង​ កម្ពស់​ ៤,៨ ម៉ែត្រ។ TEB ត្រូវ​បាន​គេ​កំណត់​ថា​​នឹង​រត់​សាក​ល្បង​ជា​លើក​ដំបូង​នា​អំឡុង​ខែ​សីហា​ខាង​មុខ​នេះ៕​​​​​​​​​​​

 

ចុច​អាន៖ ចិន​នឹង​ប្រើ​តេឡេស្កុប​យក្ស ​ស្វែង​រក​ជីវិត​ក្រៅ​ភព​ នៅ​ខែ​កញ្ញា​ខាង​មុខ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ shanghaiist​​​​​​​