Rambo និង​កូន​ស្រី​ស្អាត​​ទាំង​៣​តែង​ខ្លួន​ស្ទាវ​ដូច​គ្នា ពេល​​ទៅ​​ដល់​ប្រទេស​បារាំង

  • 2016-07-06 21:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រួសារ​កំពូល​តារា​ហូលីវូដ Sylvester Stallone (Rambo) បាន​​នាំ​គ្នា​ចុះចត​នៅព្រលានយន្តហោះ​ទីក្រុង Nice ប្រទេស​បារាំង​កាល​ពី​ម្សិលមិញ ក្នុង​ឈុត​សំលៀកបំពាក់​កាលីប​ៗ​ដូច​គ្នា។

 

 

ការ​​មក​ដល់​ប្រទេស​បារាំង​លើក​នេះ Sylvester ចង់​នាំ​គ្រួសារ​មក​វិស្សមកាល​និង​អបអរ​ពិធី​ខួបកំណើត​គម្រប់​៧០​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​តែម្ដង។ ក្នុង​ជំហាន​ចុះ​ពី​លើ​យន្តហោះ គ្រួសារ​ល្បី​មួយ​នេះ​ត្រូវ​បាន​គេ​ប្រមាញ់​រូប​ស្ទើរ​តែ​គ្រប់​ប្លង់ ខណៈ Sylvester តែង​ខ្លួន​បែប​យុវវ័យ​ដោយ​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ​ខាងក្នុង​​ មាន​អាវ​ក្រៅ​និង​ស្លៀក​ខោ Jogger ​ពណ៌​ស អម​ដោយ​វ៉ែនតា​​ខ្មៅ​ផង​ដែរ។

 

ងាក​ទៅ​មើល​កូន​ស្រី​ទាំង​៣​ដែល​ល្បី​ថា​ស្អាត​គឺ Sophia, Sistene និងScarlet ក៏​រៀបចំ​ខ្លួន​មិន​ចាញ់​ឪពុក​ដែរ។ Scarlet ដែល​ជា​កូន​ពៅ​ពាក់​ខោអាវ​ខ្មៅ​មួយ​ឈុត​ អម​ដោយ​ស្បែក​ជើង​ពណ៌​ស ស្រប​ពេល​ដែល Sophia ជា​កូន​ច្បង​​ពាក់​អាវ​យឺត​​វាល​ទ្រូង​តឺនុយ​ជាមួយ​ខោ​ខៅប៊យ ខណៈ Sistene ពាក់​អាវ​យឺត​មាន​​មួក​ពណ៌​សូកូឡា​ចាស់​ជាមួយ​ខោ​រឹប​រាង៕​

 

Sophia

 

 

 

Scarlet មុខគេ​ស្ដាំ

 

Sistene មុខគេឆ្វេង

 

 

ចុចអាន៖សម្រស់​កូន​ស្រី​ទាំង​៣​របស់​ Rambo ស្អាត​មិន​ចាញ់​តារា កម្រ​បាន​ឃើញ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

អត្ថបទពេញនិយម