អាយុ​ទើប​តែ​១៤ឆ្នាំ​សោះ ១​សប្ដាហ៍​រក​លុយ​បាន​១ម៉ឺនដុល្លារ ដោយ​គ្រាន់តែ...

  • 2016-07-06 22:20:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ​១៤ឆ្នាំ​ម្នាក់ មក​ពី​ប្រទេស​អូស្ត្រាលី មាន​ឈ្មោះ​ថា Will Deeth បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល ចំពោះ​ភាព​វៃ​ឆ្លាត​របស់​គេ ដោយ​អាច​រក​ប្រាក់​ចំណូល​បាន រហូត​ដល់​ទៅ ១ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​១សប្តាហ៍ ដោយ​គ្រាន់​តែ​ធ្វើ​ជា​ឈ្មួញ​កណ្ដាល ទិញ និង​លក់​បន្ត​នូវ​របស់​របរ ដែល​គេ​បាន​ទិញ​ពី​ប្រទេស​ចិន​ប៉ុណ្ណោះ។

 

 

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​របស់ Will សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនួញ ដែល​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន ហើយ Will ក៏​ចង់​សាកល្បង​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង​ដែរ ហើយ​បាន​សុំ​ឪពុក​ម្ដាយ​គេ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ជាមួយគ្នា​តែម្ដង។ ម្ដាយ​របស់ Will បាន​យល់ព្រម និង​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​កូន​ប្រុស​របស់​ខ្លួន។

 

ជំនួញ​របស់ Will គឺ​មាន​ភាព​សាមញ្ញ​មែនទែន ដោយ​រូប​គេ​បាន​ជ្រើសរើស​យក​ទំនិញ​ចិន​ជាច្រើន ដែល​ភាគច្រើន​គឺ​ជា​ប្រដាប់ប្រដា​ក្មេង​លេង ហើយ​នាំ​យក​ទៅ​លក់​នៅ​ឯ​ប្រទេស​អូស្ត្រាលី។ ប្រដាប់ប្រដា​ក្មេង​លេង​ដែល Will ជ្រើសរើស បាន​លក់​ដាច់​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​អនឡាញ រហូត​ធ្វើឲ្យ Will ក្លាយ​ជា​អ្នក​លក់​ដ៏​ធំ​មួយ នៅ​លើ​គេហទំព័រ eBay។ Will អាច​រក​ចំណូល​បាន​ពី​ការ​លក់​នេះ រហូត​ដល់​ទៅ ១ម៉ឺនដុល្លារ ក្នុងរយៈពេល​ត្រឹមតែ​១សប្តាហ៍ ខណៈ​ដើម​ទុន​ចំណាយ​អស់​ត្រឹមតែ ២,៥០០ដុល្លារ​ប៉ុណ្ណោះ។

 

Will បាន​និយាយ​ថា រូប​គេ​មិនមែន​ទៅ​ប្រទេស​ចិន​ដើម្បី​តែ​ធ្វើ​ជំនួញ​នោះ​ទេ ពោល​គឺ​ដើម្បី​ដើរ​កម្សាន្ត​ផង​ដែរ។ ពួក​គេ​បាន​ជួល​អ្នក​បកប្រែ​ម្នាក់ ហើយ​បាន​ដើរ​កម្សាន្ត​ទៅ​ដល់ រាជវាំង និង​មហាកំពែង​ចិន​ទៀត​ផង។ Will បាន​និយាយ​ថា រូប​គេ​ចង់​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​មួយ​ខ្នង មុន​ពេល​ដែល​គេ​មាន​អាយុ ១៨ឆ្នាំ៕

 

 
 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist