ក្ដៅ! Messi ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ២១​ខែ

  • 2016-07-07 01:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បាល់​ទាត់​ដ៏​ឆ្នើម​របស់​ក្រុម​យក្ស​អេស្ប៉ាញ Barcelona និង​ជា​​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ព្រម​ទាំង​ឪពុក​បង្កើត Jorge Messi ត្រូវ​តុលាការ​កាត់​ទោស​ ២១​ខែ ដោយសារ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គេចវេះ​មិន​បង់​ពន្ធ ប៉ុន្តែ​​មិន​តម្រូវ​ឲ្យ​ជាប់​ពន្ធនាគារ​ទេ។

 

 

Messi ត្រូវ​គេ​រក​ឃើញ​ថា​បាន​គេចវេះ​មិន​បង់​ពន្ធ​លើ​សិទ្ធិ​ប្រើ​ប្រាស់​រូប​ភាព ដែល​មាន​ចំនួនទឹក​ប្រាក់​​ជាង ៤​លាន​អឺរ៉ូ។ តុលាការ​បាន​ដាក់​ទោស​ទាំង​ពីរ​នាក់​ឪពុក​កូន​ត្រកូល Lionel នេះ ២១​ខែ។ ទោះ​បែប​នេះ​ក្ដី ដោយសារ​ទោស​នេះ​​​ក្រោម​ ២​ឆ្នាំ ហើយ​ទាំង Messi និង Jorge មិន​ធ្លាប់​មាន​បទ​ល្មើសឧក្រិដ្ឋ​ពី​មុន​មក ពួក​គេ​ទាំង២ មិន​តម្រូវ​ឲ្យ​ទទួល​ទោស​ក្នុង​ពន្ធនាគារ​ទេ។

 

Messi និង​ឪពុក​ Jorge ​ត្រូវ​​បាន​រដ្ឋាភិបាល​អេស្ប៉ាញ​ចោទ​ប្រកាន់​ថា បាន​គេច​ពន្ធ​ប្រាក់​ចំនួន​ ៤,៦​លាន​​ដុល្លារ នៅ​ចន្លោះ​ឆ្នាំ​២០០៧-២០០៩ ​ទាក់​ទង​​ទៅ​នឹង​សិទ្ធ​រូបថត​របស់​គេ ដែល​ក្រុមហ៊ុន​នៅ​ប្រទេស​មួយ​ចំនួន​ យក​ទៅ​ប្រើ​ប្រាស់​ ដោយ​គ្មាន​ការ​​អនុញ្ញាត​បង់​ពន្ធ​ត្រឹម​ត្រូវ។ ចំពោះ​បញ្ហា​នេះ​ ​ព្រះ​រាជ​អាជ្ញា​អេស្ប៉ាញ ​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ពិន័យ​ប្រធាន​ក្រុម​អាហ្សង់ទីន​រូប​នេះ​​ធ្ងន់ធ្ងរ៕

 

 

 

អត្ថបទ៖ គង់ វិសាល

ប្រភព៖ eurosport

អត្ថបទពេញនិយម