ដង​វិថី​ទីក្រុង​សិង្ហបុរី​ក្លាយ​ជា​ទីលាន អ្នក​ស្វែង​រក​ភាព​រំភើប​ការ​បើកបរ​រថយន្ត Porsche

  • 2016-07-08 21:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ដង​វិថី​ដ៏​មមាញឹក​ក្នុង​ប្រទេស​សិង្ហបុរី បាន​ក្លាយ​ជា​ទីលាន​ដ៏​រំភើប​សម្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​តំបន់​អាស៊ី ក្នុង​ការ​ចូលរួម​កម្មវិធី​បើកបរ​សាកល្បង​ជាមួយ​កំពូល​រថយន្ត​ម៉ូដែល​ថ្មី​​ចុងក្រោយ​របស់​ក្រុមហ៊ុន Porsche។

pors-ggg

  អ្នក​សារព័ត៌មាន​មក​ពី​ច្រើន​ប្រទេស​មាន​ដូចជា​ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម កម្ពុជា តៃវ៉ាន់ បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃលើ​ចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូម៉ែត្រ​​ ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ការ​បើកបរដ៏​អស្ចារ្យ​​ជាមួួយ​កំពូល​​រថយន្ត 911 Carrera S ជុំវិញ​ទីក្រុង​ដ៏​ស្រស់​ឆើតឆាយ​របស់​ប្រទេស​សិង្ហបុរី។

មុនចាប់ផ្តើម​​ការ​សាកល្បង​ដ៏​រំភើប​ ក្រុម​ការងារ​របស់​ក្រុមហ៊ុន​ Porsche បាន​បង្ហាញ​ពី​​បច្ចេកទេស​បើកបរ​ខ្លះ​ៗ​​ ក៏​ដូចជា​ការ​ណែនាំ​ពី​​​ច្បាប់​ចរាចរណ៍​នៅ​ប្រទេស​សិង្ហបុរី ​សម្រាប់​អ្នក​ចូលរួម​ស្វែង​យល់​​បន្ថែម​ដើម្បី​សុវត្ថិភាព​ពេល​បញ្ជា​យានជំនិះ​។

គ្រាន់​តែ​ឈាន​ចូល​ទៅ​ខាង​ក្នុង​រថយន្ត​ ទទួល​អារម្មណ៍​​ផាសុកភាព។ 911 Carrera S មាន​ភាព​ប្រណិត​ពី​ក្នុង​ដល់​ក្រៅ​។ កៅអី​អ្នក​បើកបរ​រចនា​បែប​​ស្ព័រ​រំលេច​ភាព​ឡូយឆាយ​ ស័ក្ដិសម​កំពូល​រថយន្ត​លំដាប់ High Class។

ខាងក្នុង​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ ដែល​រថយន្ត​ធម្មតា​មិន​អាច​ប្រជែង​បាន។  ​នៅ​លើ​ដៃ​ចង្កូត មាន​​មុខងារ​បញ្ជា​​​កម្មវិធី​ផ្សេងៗ​​ និង​ដំបូល​​អាច​បិទ​បើក​ដោយ​​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក។

porsg

  អ្នក​អាច​បញ្ជា​ស្ថានភាព​បើកបរ​លក្ខណៈ​ស្ព័រ ឬ​ធម្មតា​​ តាម​ស្ថានភាព​ផ្លូវ​។ ការ​បើកបរ​ក្នុង​ល្បឿន​លឿន 911 Carrera S មិន​ចាញ់​ខ្យល់ មាន​ភាព​លំនឹង​បាន​ល្អ​។ ចំណែក​ការ​បើក​បរក្នុង​​ស្ថានភាព​ផ្លូវ​កោង​បត់បែន​ខ្លាំង​មិន​រេ​គ្រវីគ្រវាត់ ជាមួយ​ប្រព័ន្ធ​ហ្រ្វាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយ​បច្ចេកវិទ្យា PCCB។

រថយន្ត​មាន​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ ដែល​​អាច​ឲ្យ​អ្នក​បើកបរ​​កំណត់គោលដៅ​ដែល​ចង់​ធ្វើ​ដំណើរ ដោយ​មាន​ការ​ណែនាំ​ជា​សម្លេង​ទៀត​ផង។

911 Carrera S ស្ថិត​នៅ​ក្នុង​រថយន្ត​លំដាប់​ខ្ពស់​ទាំង​ការ​ឌីហ្សាញ​រូបរាង​​និង​​លក្ខណៈ​បើកបរ​។ រថយន្ត​ប្រភេទ​ស្ព័រ​នេះ​ បំពាក់​កម្លាំង​ម៉ាស៊ីន​ 3.0L ប្រភេទ Twin-Turbor អាច​បង្កើន​ល្បឿន​រត់​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ប្រើ​ពេល​ ៤.៨ វិនាទី​ប៉ុណ្ណោះ និង​​អាច​បើកបរ​ក្នុង​ល្បឿន​អតិបរមា ៣០៦ km/h។ កម្រិត​ស៊ីសាំងវិញ ១០០ គីឡូម៉ែត្រ​ អស់​ប្រហែល ៦ ទៅ ៧ លីត្រ។

 

pjjj

 

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​រថយន្ត​ម៉ូដែល​ថ្មី​នេះ ប្រិយមិត្ត​អាច​ទាក់ទង​ក្រុមហ៊ុន Precision Cars Cambodia ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​នាំ​ចូល​និង​ចែកចាយ​ផ្លូវការ​រថយន្ត Porsche របស់​អាល្លឺម៉ង់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ចុច​អាន៖  ចិន​ចាប់​ផ្ដើម​ផលិត​ឡាន​ក្រុង​​​​ដ៏​ទំនើប​ ​នៅ​សប្ដាហ៍​នេះ​

អត្ថបទ៖ ប៊ុណ្ណារ៉ា