ភពចម្លែក​​ថ្មី​មួយ​ទៀត ​មាន​ព្រះអាទិត្យ​ដល់​ទៅ​ ៣

  • 2016-07-08 17:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុម​តារាវិទូ​នៃ​​សកលវិទ្យាល័យ​ Arizona បាន​ប្រទះ​ឃើញ​ភព​ថ្មី​មួយ​ មាន​សភាព​ចម្លែក​ខុស​ពី​ភព​ដែល​ប្រទះ​ឃើញ​កន្លង​ទៅ​ ដោយ​មាន​ព្រះអាទិត្យ​ដល់​ទៅ​ ៣ ឯណោះ។

 

ភព​ដែល​ទើប​រក​ឃើញ​ត្រូវ​បាន​គេ​ហៅ​ថា​ HD 131399Ab ដោយ​វា​មាន​ចម្ងាយ​ ៣៤០​ ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី ហើយ​​ជា​ភព​មាន​ប្រព័ន្ធ​ព្រះអាទិត្យ​ច្រើន​​ដែល​មាន​គន្លង​គោចរ​ធំ​ទូលាយ​ជាង​គេ ក្នុង​ក្រុម​ផ្កាយ​ Centaurus។ HD 131399Ab ត្រូវ​គេ​ជឿ​ថា​មាន​អាយុកាល​​ប្រហែល​ ១៦​ លាន​ឆ្នាំ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ភព​ក្មេង​ជាង​គេ​ក្នុង​ ចំណោម​ភព​ដែល​គេ​ប្រទះ​ឃើញ​កន្លង​មក។ ភព​នេះ​មាន​សីតុណ្ហភាព​ ៥៨០ ​អង្សា​សេ និង​មាន​ម៉ាស​មាឌ​ធំ​ជាង​ភព​ព្រហស្បតិ៍​ ៤ ដង។

 

 

ពាក់​កណ្ដាល​នៃ​​ដំណើរ​​គោចរ​របស់​ HD 131399Ab គឺ​ស្មើ​នឹង​ ៥៥០ ​ឆ្នាំ​​​របស់​​ភព​ផែនដី ហើយ​ព្រះអាទិត្យ​ទាំង​បី​អាច​មើល​ឃើញ​​នៅ​លើ​មេឃ​ ដោយ​ព្រះអាទិត្យ​ពីរ​មាន​ពន្លឺ​ខ្សោយ​តែង​តែ​នៅ​កៀក​គ្នា។

 

 

​​​​​​HD 131399Ab ជា​ភព​ដំបូង​ដែល​រក​ឃើញ​ដោយ​ប្រើ​ឧបករណ៍​ Sphere ដែល​ជា​ឧបករណ៍​ទំនើប​ជាង​គេ​មួយ​ក្នុង​លោក​ អាច​ស្វែងរក​ភព​​នៅ​ជុំវិញ​ និង​ ហ្វូង​ផ្កាយ​ជា​ច្រើន​បាន៕

 

ចុច​អាន៖ ​រូបភាព​ចុង​ក្រោយ​ កែវយឹត​អវកាស​ជប៉ុន​ឃើញ​ មុន​​វា​​បាត់​បង់​​ទៅ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​​​​​​​​​​​​​

អត្ថបទថ្មី