​ទិដ្ឋភាព​សត្វ​អំពិលអំពែក​ដ៏​ស្រស់​ស្អាត​កម្រ​ឃើញ នា​រដូវ​ក្ដៅ​នៅ​ជប៉ុន

  • 2016-07-08 21:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុផល​ជាច្រើន ដែល​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូលចិត្ត​ទៅ​កម្សាន្ត នៅ​ឯ​ប្រទេស​ជប៉ុន ដូចជា ទេសភាព ពន្លឺ​ភ្លើង និង​ភាព​ចម្លែក​ផ្សេងៗ ហើយ​ក៏​នៅ​មាន​ហេតុផល​ពិសេស​មួយ​ទៀត​ផង​ដែរ គឺ សត្វ​អំពិលអំពែក។

 

 

ជា​រៀងរាល់​រដូវ​ក្ដៅ ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ សត្វ​ល្អិត​មាន​វេទមន្ត​ទាំងនេះ បាន​ប្រែក្លាយ​ព្រៃ​ក្នុង​ប្រទេស​ជប៉ុន ទៅជា​ទីកន្លែង​ដ៏​ស្រស់​ស្អាត ដោយ​ការ​បញ្ចេញ​ពន្លឺ​ភ្លើង​របស់​ពួក​វា។ ជា​មួយ​គ្នា​នេះ​ដែរ នៅ​ពេល​ព្រលប់​នា​រដូវ​ក្ដៅ អ្នក​ថត​រូប​ជា​ច្រើន​នាក់ តែងតែ​ទៅ​ប្រមាញ់​យក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នោះ។

 

ជាទូទៅ សត្វ​អំពិលអំពែក​ពិបាក​នឹង​ស្វែងរក​ណាស់ ពីព្រោះ​ពួក​វា​មិន​ចូលចិត្ត​ពន្លឺ​ភ្លើង​ផ្សេង ក្រៅ​ពី​ពន្លឺ​ភ្លើង​ដែល​ចេញ​ពី​សត្វ​អំពិលអំពែក​គ្នា​វា​ឡើយ ដូច្នេះ​អ្នក​ត្រូវ​ពូកែ​ខាង​លាក់​ខ្លួន ក៏​ដូច​ជា​មាន​ជំនាញ​ថតរូប​ផង​ដែរ ប្រសិន​បើ​អ្នក​ចង់​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នោះ៕

 

 
 
 
 
 
 
 
 
 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ boredpanda

អត្ថបទថ្មី