Man City ​ក្រ​ហើយ​កូន​ឈឺ​ទៀត​​ មុន​​ប៉ះ​ Man Utd

  • 2014-10-30 22:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ពាធ​​របស់​ក្រុម​មេឃ​ខៀវ​​ Manchester City ​កាន់​តែ​ធ្ងន់​ថែម​ទៀត​ហើយ​ ដោយ​សារ​កីឡាករ​សំខាន់​មួយ​ចំនួន​​​ចាប់​ផ្ដើម​មាន​របួស​​​ដូចជា David Silva និង Yaya Toure ​ជា​ដើម​ នៅ​មុន​ពេល​​ជួប​គូ​ប្រជែង​​រួម​ក្រុង បិសាច​ក្រហម Manchester United ​ថ្ងៃ​អាទិត្យ​​ចុង​សប្ដាហ៍​នេះ​។

 

 

 

David Silva ​និង Yaya Toure ​សុទ្ធ​តែ​រង​របួស​កាល​ពី​ប្រកួត​ជាមួយ Newcastle យប់​មិញ​នេះ​ដូច​គ្នា ពោល​គឺ​ Silva ​របួស​ជើង​ខាង​ឆ្វេង ឯ​​ Toure ​មាន​បញ្ហា​ក្រលៀន។ អ្នក​ចាត់​ការ Manuel Pellegrini ​បាន​និយាយ​ថា៖ “David Silva ​របួស​ត្រង់​ជង្គង់​របស់​គេ យើង​នឹង​ដឹង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​របួស​គេ​ខ្លាំង​ប៉ុណ្ណា។ ប៉ុន្តែ​ Yaya ​វិញ​របួស​របស់​គេ​មិន​ជា​ខ្លាំង​អី​នោះ​ទេ ប្រហែល​ជា​អាច​លេង​បាន​ពេល​ប៉ះ Man Utd។ យើង​នឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ដើម្បី​លេង​ឱ្យ​ដូច​ដើម​វិញ ព្រោះ​ឥឡូវ​នេះ​យើង​លេង​មិន​សូវ​ល្អ​នោះ​ទេ”។

 

 

Manchester City ​គិត​ចាប់​ពី​បើក​រដូវ​កាល​ថ្មី​នេះ​មក​លេង​ដូចជា​មិន​សូវ​ល្អ​នោះ​ទេ ដោយ​នៅ​ Barclays Premier League ​ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ​ឈរ​នៅ​លេង​រៀង​ទី​៣ ​រី​ឯ​នៅ​ Champions League ​វិញ​ក្រុម​នេះ​នៅ​ក្នុង​ពូល​ E ​មាន​២​ពិន្ទុ​ ចាញ់​ Bayern Munich ដែល​មាន​​​(៩​ពិន្ទុ) ​និង​ Roma ​មាន​(៤ពិន្ទុ)។ ម្យ៉ាង​វិញ​ទៀត​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​ Capital One Cup ​មួយ​នេះ​ កាល​ពី​យប់​មិញ​ក៏​ត្រូវ​ក្រុម​​សារិកា​ព្រៃ​ Newcastle ​ទម្លាក់​បាត់​ទៅ​ហើយ​ដែរ៕

 

ចុច​មើល​វីដេអូ​សារិកា​ព្រៃ ទម្លាក់​ជើង​ឯក​ចាស់ Man City យប់​មិញ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖.dailymail