បាល់ Messi ប៉េណាល់ទី​បាញ់​ចាប​​នៅ​ Copa America ​ដាក់​លក់​​តម្លៃ​ជិត ​៣​ ម៉ឺន​ដុល្លារ

  • 2016-07-09 17:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ឈីលី​​​ម្នាក់ដែល​បាន​ចាប់​​បាល់​​របស់​កីឡាករ​ឆ្នើម​​អាហ្សង់ទីន Lionel Messi ស៊ុត​ប៉េណាល់ទី​ខុស​ទី​​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ជាមួយ​ឈីលី​ បាន​ដាក់​លក់​បាល់​នោះ​ហើយ​ក្នុង​តម្លៃ​ជិត​៣​ម៉ឺន​ដុល្លារ។

 

 

​​​ ​​​​អ្នក​គាំទ្រ​​នោះ​ឈ្មោះ​ថា Pedro Vasquez បាន​យក​បាល់​​នោះ​ទៅ​ផ្ទះ​របស់​គាត់ បន្ទាប់​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ខែ​មុន​ធ្វើ​នៅ​សហរដ្ឋអាមេរិក ស្រប​ពេល​ប្រទេស​របស់​ខ្លួន​ឈីលី​ជា​អ្នក​លើក​ពាន Copa America ដោយ​បាល់​ប៉េណាល់ទី​។ ទោះជា​យ៉ាងណា Vasquez​ មិន​ហ៊ាន​ទុក​បាល់​នោះ​នៅ​ផ្ទះ​របស់​គាត់​ទេ ព្រោះ​ខ្លាច​មាន​អ្នក​មក​លួច។

 

​​Vasquez បាន​ប្រាប់​កាសែត Marca ថា​៖"វា​ការពិត ប្រសិន​ជា​បាល់​នោះ​ក្លាយ​ជា​របស់​មាន​តម្លៃ វា​អាច​កើត​មាន​ភាព​ភ័យខ្លាច​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​​គួរ​តែ​លក់​វា វា​អាស្រ័យ​លើ​កាលៈទេសៈ​។ វា​ជា​រឿង​ល្អ​ដែល​មាន​បាល់​នេះ ប៉ុន្តែ​ប្រសិន​វា​មាន​តម្លៃ​ខ្ពស់​ ខ្ញុំ​នឹង​លក់​វា"។ បើ​តាម mirror បញ្ជាក់​ថា Vasquez​ ដាក់​លក​បាល​នេះ​ក្នុង​តម្លៃ​ជិត ​៣ ម៉ឺន​ដុល្លារ៕

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖mirror