Toyota រួមជាមួយ BMW បង្កើតរថយន្ត ដ៏អស្ចារ្យ
- 2016-07-10 18:35:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota រួមជាមួយ BMW បង្កើតរថយន្ត ដ៏អស្ចារ្យ
ចន្លោះមិនឃើញ
Toyota បានប្រកាសសហការ ជាមួយ BMW ក្នុងការផលិតកំពូលរថយន្តស្ព័រ Toyota Supra ម៉ូដែល ២០១៧ ។
Toyota Supra មានបំពាក់ម៉ាស៊ីនអគ្គិសនី របស់ Toyota សម្រាប់អូសកង់មុខ និងប្រើម៉ាស៊ីនសាំងរបស់ BWM សម្រាប់អូសកង់ក្រោយ ។
ចំណុចពិសេស នៃការប្រើម៉ាស៊ីនពីរប្រភេទលើរថយន្តតែមួយ ព្រោះម៉ាស៊ីនអគ្គិសនីអាចសាកបញ្ចូលថាមពលនៅពេល រថយន្តដំណើរការម៉ាស៊ីនសាំង ហើយ Supra មានបំពាក់ប្រអប់លេខ double-clutch ដែលអាចផ្លាស់លេខបានរហ័សបំផុត ។
ជាមួយរូបរាងដ៏ទាក់ទាញ Toyota Supra ម៉ូដែល ២០១៧ ត្រូវបានរចនាដោយអ្នកជំនាញរបស់ BMW ហើយ រថយន្តនេះមានទម្ងន់ ១ ៤០០គីឡូក្រាម ។ ចំពោះលក្ខណៈលម្អិត និងតម្លៃក្រុមហ៊ុន មិនទាន់បង្ហាញនោះទេ ៕
អានបន្ត ៖ Lamborghini លក់រថយន្តដាច់អស់ជាង ២ ពាន់គ្រឿង ត្រឹមពាក់កណ្ដាលឆ្នាំ ២០១៦
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ carscoop