ស្ដេច​ចិន​ឃុំ​ខ្លួន​ធនញ្ជ័យ​ក្នុង​គុក​សំរឹទ្ធ តើ​អ្នកប្រាជ្ញ​ជ័យ​រួច​ខ្លួន​ដោយ​វិធី​ណា?

  • 2016-07-11 17:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនញ្ជ័យ​ល្បី​ឈ្មោះ​តាំង​ពី​ស្រុក​ខ្មែរ​រហូត​ដល់​ស្រុក​ចិន។ ពេល​ដែល​ស្ដេច​ខ្មែរ​និរទេស​អ្នក​ប្រាជ្ញ​ជ័យ​ឱ្យ​ទៅ​រស់នៅ​ស្រុក​ចិន គឺ​បំណង​ឱ្យ​ទៅ​លំបាក​វេទនា​នៅ​ឯ​ស្រុក​គេ រហូត​ទាល់តែ​ស្លាប់​នៅ​ទីនោះ ប៉ុន្តែ​ដោយសារ​បញ្ញាញាណ​ដ៏​ឆ្លាត​វាងវៃ​របស់​ខ្លួន ធនញ្ជ័យ​បែក​គំនិត​ប្រកប​របរ​រកស៊ី​លក់​នំ​បញ្ចុក។

 

 

ជន​ជាតិ​ចិន​មិន​ដែល​ស្គាល់​នំ​បញ្ចុក​ពី​មុន​ឡើយ ដល់​ពេល​ឃើញ​នំ​នេះ​ចម្លែក​ក៏​នាំ​គ្នា​ឆី​សាក​មើល ហើយ​ក៏​ល្បី​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ណាស់។ ​ថ្ងៃ​មួយ​ក៏​លេចឮ​ពី​រសជាតិ​នំ​បញ្ចុក​ដល់​ស្ដេច​ចិន ទ្រង់​ក៏​បញ្ជា​ឱ្យ​ធនញ្ជ័យ​យក​នំ​ចម្លែក​នោះ​ទៅ​ថ្វាយ​ព្រះ​អង្គ​សោយ។

 

លុះ​ពេល​មាន​ឱកាស​ អ្នកប្រាជ្ញ​ខ្មែរ​ឆ្លៀត​ដៀង​ភ្នែក​មើល​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ចិន ហើយ​បន្លឺ​សម្ដី​ថា "មើល​មុខ​ស្ដេច​ក្រុង​ចិន​​ឃើញ​ខ្មៅ​អែ មើល​មុខ​ស្ដេច​ស្រុក​ខ្មែរ​ ដូច​ខែ​ពេញ​បូណ៌មី!”។ ស្ដេច​ព្រះ​សណ្ដាប់​ឮ​វាចា​របស់​ធនញ្ជ័យ​រួច​ហើយ ទ្រង់​ខ្ញាល់​ក្នុង​ព្រះហឫទ័យ​ខ្លាំង​ណាស់ ក៏​បញ្ជា​ឱ្យ​គេ​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​គុក​សំរឹទ្ធ។

 

តើ​អ្នកប្រាជ្ញ​ជ័យ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​វិធី​ណា? ហើយ​​បញ្ញាធនញ្ជ័យ​អ្វី​ខ្លះ​ដែល​យើង​អាច​យក​មក​រៀនសូត្រ​បាន?

កុំ​ភ្លេច​រង់ចាំ​តាមដាន​រឿង "ធនញ្ជ័យ" ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍​ ទី ១៤ សប្ដាហ៍​នេះ

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

អត្ថបទថ្មី