Seung Ri ត្រូវ​គេ​​រិះគន់​ថា​ឈ្លើយ​ពេល​លើក​ជើង​​ដាក់​លើ​បង្អួច​រថភ្លើង

  • 2016-07-12 16:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Seung Ri សមាជិក​ប្អូន​ពៅ​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ Big Bang កំពុង​រង​ការ​រិះគន់​ពី​អ្នក​ប្រើ​អ៊ីនធឺណិត​ដោយ​ការ​សម្រាក​គ្មាន​សុជីវធម៌​នៅ​ទី​សាធារណៈ។

 

កាល​ពី​ថ្ងៃ​ទី ១១​ខែ​កក្កដា បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា៖ "តារា​ចម្រៀង Seungri ត្រូវ​បាន​គេ​ថត​បាន​កំពុង​ដេក​នៅ​លើ​រថភ្លើង​ដោយ​គ្មាន​ពាក់​ស្រោម​ជើង។ លោក​ត្រូវ​បាន​គេ​រិះគន់​ដោយ​បាន​លើក​ជើង​ទទេ​ដាក់​នៅ​លើ​បង្អួច"។ នៅ​ខាង​ក្រោម​អត្ថបទ​មួយ​នេះ មាន​អ្នក​ប្រើ​អ៊ីនធឺណិត​ជា​ច្រើន​បាន​បន្សល់​ទុក​នូវ​មតិ​របស់​ខ្លួន​ដោយ​​មាន​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន។

 

មតិ​មួយ​ចំនួន​មាន​ដូច​ជា៖ "មើល​ទៅ​មិន​គួរ​សម​សោះ" “Seungri គួរ​តែ​ទទួល​កំហុស​របស់​ខ្លួន" “ពួក​អ្នក​គាំទ្រ​នឹង​ចូល​មក​កាន់​ជើង​គេ តែ​ទង្វើ​នេះ​គឺ​ឈ្លើយ​ណាស់"។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​អ្នក​មួយ​ចំនួន​យោគយល់​ដល់​ប្អូន​ពៅ​របស់ Big Bang ផង​ដែរ៖ "គាត់​ខុស​ដោយ​សារ​តែ​នឿយ​ហត់​ពេក" “អាច​យោគយល់​បាន​ព្រោះ​គេ​ហត់​ខ្លាំង"៕

 

ចុចអាន៖Big Bang ​រក​ចំណូល​​បាន​ច្រើន​ជាង​ក្រុម Maroon 5 ទៅទៀត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop