ហេតុអ្វី លើទូរសព្ទ លេខបញ្ច្រាសពីម៉ាស៊ីនគិតលេខ?
- 2016-07-12 17:02:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី លើទូរសព្ទ លេខបញ្ច្រាសពីម៉ាស៊ីនគិតលេខ?
ចន្លោះមិនឃើញ
ប្រិយមិត្ត ប្រហែលមិនសូវចាប់អារម្មណ៍ ទេថា លេខសម្រាប់ហៅចេញ ចូលទូរសព្ទ មានទម្រង់បញ្ច្រាសគ្នា ពីលេខដែលប្រើលើម៉ាស៊ីនគិតលេខ។
ដោយទម្រង់លេខលើម៉ាស៊ីនគិតលេខ ត្រូវកំណត់ លេខ ០ នៅខាងក្រោម និងលេខស្វីត ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ពីក្រោមឡើងលើ។ ការកំណត់ដូចនេះ ធ្វើឲ្យអ្នកប្រើប្រាស់ បញ្ចូលលេខបានរហ័ស និងមានភាគរយច្រឡំតិច។
សម្រាប់លេខលើទូរសព្ទ គឺមានលេខ ០ នៅក្រោមដែរ តែខុសត្រង់ លេខស្វីត ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ពីលើចុះក្រោម។
ការកំណត់នេះ ជាការរៀបចំដោយក្រុមហ៊ុន Bell Telephone ដោយគេបានវិភាគទៅលើមនុស្សជាច្រើន ហើយបានរកឃើញថា ការប្រើទម្រង់ដូចម៉ាស៊ីនគិតលេខ អ្នកប្រើប្រាស់មានភាពងាយស្រួលនៅពេលមានគ្រាប់ចុចធំៗ តែនៅពេលមានគ្រាប់ចុចតូច ដូចទូរសព្ទទម្រង់បញ្ច្រាស គឺងាយស្រួលជាង៕
អានបន្ត ៖ Car DVR ឧបករណ៍ចាប់គ្រប់សកម្មភាពគ្រោះថ្នាក់ ពេលបើកបរ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ storypick