លេច​រូបរាង​ iPhone 7 Plus លែង​មាន​ប៊ូតុង​ដាក់​ញ័រ​

  • 2016-07-13 16:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​របស់​បារាំង​ឈ្មោះ​ថា​ NowhereElse បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​រូប​រាង​របស់​ iPhone 7 Plus។

 

 

រូបភាព​បាន​បង្ហាញ​ពី​ចំណុច​​មួយ​ចំនួន​ដែល​គេ​មិន​ឃើញ​មាន​លើ​ iPhone 7 ដែល​បាន​លេច​ធ្លាយ​កន្លង​មក​ ដូច​ជា​មាន​កាមេរ៉ា​ភ្លោះ និង​មាន​មុខងារ​ Smart Connector នៅ​ផ្នែក​ខាង​ក្រោយ​ជា​ដើម។ លើស​ពី​នេះ​គេ​សង្កេត​ឃើញ​ចំណុច​មួយ​ទៀត​ធ្វើ​ឲ្យ​ iPhone 7 Plus កាន់​តែ​ខុស​ប្លែក​ពី​ iPhone 7 នោះ​គឺ​គ្មាន​ប៊ូតុង​ដាក់​ញ័រ។

 

 

មាន​ចំណុច​ពិសេស​មួយ​ដែល​រូបភាព​ខាង​លើ​មិន​បាន​បង្ហាញ​ នោះ​គឺ​ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ​ ដូច​នេះ​គេ​មិន​អាច​ដឹង​ថា​រន្ធ​កាស​ប្រភេទ​ 3.5mm មាន​ ឬ​ គ្មាន​ លើ​ iPhone 7 Plus នេះ៕ ​​​​​ ចុច​អាន៖ ​ធ្លាយ​រាង​​​ក្រោយ​ iPhone 7 ពណ៌​មាស​ ឡេន​កាមេរ៉ា​ធំ​ជាង​មុន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ RedmondPie​​​

អត្ថបទពេញនិយម
អត្ថបទថ្មី