ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង

  • 2016-07-13 17:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាល​ពី​ថ្ងៃ​សៅរ៍ ប្រជាជន​​​​​អង់គ្លេស​​ចំនួន​​ ៣២០០​​នាក់​​ទាំង​ប្រុស ទាំង​​​ស្រី​​ ​បាន​​លាប​​ថ្នាំ​​​​​ខ្លួន​​​ពណ៌​ខៀវ​ ​រួច​ប្រមូល​ផ្ដុំ​គ្នា​​ដើរ និង​ដេក​​ស្រាត​ពេញ​ទីក្រុង​​ Hull ​តាម​​ការណែនាំ​​​របស់​​អ្នក​​ថត​រូប ​​​​​ជនជាតិ​អាម៉េរិកាំង​លោក​ Spencer Tunick ។

 

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​​​ទាំង​អស់​​បាន​​មក​ដល់​​កន្លែង​​​​​រៀប​ចំ​កម្ម​វិធី ​​តាំង​ពី​​ម៉ោង​ ៣​​​ព្រលឹម​​ថ្ងៃ​សៅរ៍​ ​​រួច​​ជួយ​គូរ លាប​​ខ្លួន​គ្នា​​ទៅ​វិញ​ទៅ​មក​​​​​​​​​ជា​​ពណ៌​ខៀវ​​ជា​ ៤​ប្រភេទ​​ផ្សេង​គ្នា​មាន​ពណ៌​ស្រាល ឬ​​​ដិត​​ ដើម្បី​ថត​រូប​​រយៈ​ពេល​ ៣ម៉ោង។​

 

​​​​​​​​​​​លោក​ Tunick ​​ថត​​រូប​​​ទាំង​​​នេះ​​ គឺ​ដើម្បី​​​​សម្ដែង​​ក្ដី​ព្រួយ​បារម្ភ ឬ​តំណាង​​ឲ្យ​ការ​កើន​​​​ឡើង​កម្រិត​ទឹក​​សមុទ្រ​​​​ ​ដោយសារ​បម្រែបម្រួល​​អាកាសធាតុ​លើ​ផែន​ដី។ ​លោក​បាន​​ប្រាប់​ថា​ព័ត៌មាន​ The Guardian​​ ថា "​​ការ​លាប​ខ្លួន​ពណ៌​ខៀវ​នេះ ជា​គំនិត​​​​មួយ​​​​​ដែល​បង្ហាញ​ថា​​រាងកាយ និង​​​មនុស្ស​​ជាតិ​​​​​​កំពុង​​​ត្រូវ​​​​ទឹក​​សមុទ្រ​លិច"។

 

លោក​បន្ត​ថា​​​ ​"អាកាស​ធាតុ​​ថ្ងៃ​ប្រារព្ធ​​កម្ម​វិធី​​​​​មិន​ល្អ​ទេ ​ប៉ុន្តែ​​​​​​​វា​មិន​អាច​រារាំង​​ទឹក​ចិត្ត​​​ប្រជាជន​​​អង់គ្លេស​​​មិន​ឲ្យ​ចូល​រួម​បាន​ឡើយ"។ ​​​ថ្ងៃ​នោះ​ត្រជាក់​ខ្លាំង ​​​តែ​ពួក​គេ​​បាន​លាប​​ឡេ​ការពារ​ស្បែក​​ពេញ​រាងកាយ។ ​​​​រូប​​ថត​​​របស់​លោក​ Tunick ​​​នឹង​​ត្រូវ​ដាក់​បង្ហាញ​​​​ក្នុង​សាល​​ទីក្រុង​ Hull នៅ​ឆ្នាំ​ ២០១៧​ នេះ​ហើយ៕

 

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ តារា​ម៉ូដែល​ចិន​រង​ការ​រិះគន់ ក្រោយ​បង្ហោះ​រូប​ស្រាត​លើ​អ៊ីនធឺណិត

ចុចអាន៖ កម្មវិធី​ជិះ​​​កង់​ស្រាតពិភពលោក​​​ ដើម្បីបរិស្ថាន

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ The Guardian​​​​​​​​​​​​​​​​​​​​​​​​