សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​

  • 2016-07-13 23:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបភាព​សិស្ស​​ប្រុស​​​មួយ​​ក្រុម​​មាន​គ្នា​​​​ប្រមាណ​ ២៨០​នាក់​ ​​​​សហការ​​គ្នា​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​សិស្ស​​នារី​​​ ដែល​មាន​តែ​ម្នាក់​​​​គត់​​ក្នុង​​មហាវិទ្យាល័យ​​ ​កំពុង​ទទួល​​​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ក្នុង​ប្រទេស​ចិន។

 

 

​សិស្ស​នារី​រូប​​​​នេះ​​មាន​​ឈ្មោះ​ Wu Xun ​​ រៀន​មុខ​វិជ្ជា​វិស្វកម្ម​សមុទ្រ​​​​​ នៅ​មហាវិទ្យាល័យ​​ Merchant Marine College ទីក្រុង​សៀងហៃ។​ ​កញ្ញា​ Wu ​ជា​​សិស្ស​នារី​​​​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​​​​​នៃ​មុខ​វិជ្ជា​​វិស្វកម្ម​សមុទ្រ​​ក្នុង​មហាវិទ្យាល័យ​នេះ។ ​​​​សាលា​​​​​ធ្លាប់​តែ​ទទួល​​សិស្ស​ប្រុស​​ឲ្យ​ចូល​រៀន​​ប៉ុណ្ណោះ​​​ ​​នៅ​ពេល​មុន​ៗ តែ​ប្រភព​​​​មិន​បាន​បញ្ជាក់​​ពី​​មូលហេតុ​​​ដែល​​សិស្ស​ស្រី​​នេះ​បាន​ចូល​រៀន​ឡើយ។

 

​ក្នុង​អំឡុង​ពេល​​ប្រារព្ធ​ពិធី​​​ សិស្ស​ប្រុស​​ទាំង​​ ២៨០​នាក់​ ​បាន​​ឈរ​ជាជួរ​​ ​​និង​ច្រៀង​ជូន​ពរ​​​​ចំពោះ​ Wu ​​​សម្រាប់​​ថ្ងៃ​ខួប​កំណើត​។ ពួក​គេ​បាន​​រៀបចំ​​​នំ Cake ឲ្យ​​ Wu ភ្ញាក់​​​​​ផ្អើល ​ដោយ​រុញ​តាម​​​រទេះ​​ ទៅ​ឈប់​មុខ​នាង​​​នៅ​​តាម​​ទីធ្លា​សាលា។ កញ្ញា​ Wu បាន​កាត់​នំ​ជា​​​ ៨​ចំណែក​​ ​ដើម្បី​ចែក​រំលែក​​ជាមួយ​​ ៨​ថ្នាក់​​ក្នុង​មហាវិទ្យាល័យ​​​ខាង​លើ។​

 

ក្នុង​ក្រសែភ្នែក​​​​​​សិស្ស​រួម​ថ្នាក់​​ Wu ​មិន​ត្រឹម​តែ​ជា​សិស្ស​ពូកែ​ទេ ថែម​ទាំង​​​​​រឹងមាំ ​និង​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង​​​ទៀតផង​។ ​ជា​ចុង​ក្រោយ​​ ​​​​នាង​សង្ឃឹម​ថា ​នឹង​មាន​សិស្ស​ស្រី​ច្រើន​បន្ថែម​ទៀត​​​​ចូល​រៀន​​មុខវិជ្ជា​ វិស្វកម្ម​​​សមុទ្រ​​នា​ពេល​អនាគត៕

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ People's Daily ​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​