iPhone 7 ត្បិត​ថា​ស្ដើង​ជាង​មុន​តែ​​អាច​មាន​ថាមពល​ថ្ម​ដល់​​ 1960 mAh​

  • 2016-07-14 14:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ទោះ​បី​ជា​ iPhone ជំនាន់​ថ្មី​ទំនង​ជា​ស្ដើង​ជាង​ត្រកូល​ iPhone 6s ប្រមាណ​ ១ ម.ម​ ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​មាន​ផ្ទុក​ថាមពល​ថ្ម​ទំហំ​ធំ​ជាង​មុន។

 

រូបរាង​គំរូ

 

យោង​តាម ​@OnLeaks (គណនី​ Twitter ដែល​ធ្លាប់​ចេញ​ផ្សាយ​ព័ត៌មាន​​លេច​ធ្លាយ​គួរ​ឲ្យ​ទុក​ចិត្ត​មួយ) បាន​ឲ្យ​​លើក​ឡើង​ថា​ iPhone 7 រំពឹង​ថា​នឹង​មាន​ថាមពល​ថ្ម​ដល់​ ១៩៦០ mAh ​ធំ​ជាង​ iPhone 6s ដែល​មាន​ត្រឹម​ ១៧១៥ mAh ប៉ុណ្ណោះ។ កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​​មាន​ព័ត៌មាន​ផ្សាយ​ថា​ Apple អាច​បំពាក់​​ថ្ម​​ថាមពល​ធំ​ទៅ​លើ​ iPhone ជំនាន់​ថ្មី​បាន​ ដោយ​សារ​តែ​បន្ទះ​ Chip A10 ​មាន​ការ​រចនា​រូបរាង​ថ្មី​ដែល​ធ្វើ​ឲ្យ​មាន​ទំហំ​តូច​ជាង​មុន។

 

តាម​ការ​រាយ​ការ​​ជា​ច្រើន​លើក​ ច្រើន​សា​កន្លង​ទៅ គេ​រំពឹង​យ៉ាង​ច្បាស់​ថា​ Apple នឹង​ប្រកាស​ iPhone ជំនាន់​ថ្មី​នា​អំឡុង​ខែ​កញ្ញា​ខាង​មុខ​នេះ៕

 

ចុច​អាន៖ លេច​រូបរាង​ iPhone 7 Plus លែង​មាន​ប៊ូតុង​ដាក់​ញ័រ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​

អត្ថបទពេញនិយម