តើ​គួរ​លាង​សម្អាត​ ក្នុង​រថយន្ត​របស់​អ្នក​ឬទេ?

  • 2016-07-14 17:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ប្រើ​រថយន្ត​ថ្មី​មិនសូវ​ជាមាន​បញ្ហា​ខ្វល់ខ្វាយ​ច្រើន​ទេ ផ្ទុយទៅវិញ​អ្នក​ដែល​ប្រើ​រថយន្ត​ម៉ូ​ដែលចាស់ៗ ឬមួយ​ទឹក​អាចមាន​បញ្ហា​ច្រើន។ ក្នុងនោះ​បញ្ហា​មួយ​ដែល Sabay ចង់​បង្ហាញ​នោះ​គឺ  ការលាង​សម្អាត​ក្នុង​រថយន្ត។

 

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក រតនៈ ម្ចាស់​មជ្ឈមណ្ឌល​ថែទាំ​រតនៈ ដែលមាន​ផ្តល់​សេវា​លាង​សម្អាត​រថយន្ត​ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​មូលហេតុ​ចម្បង២ ដែល​អ្នក​គួរតែ​លាង​សម្អាត រថយន្ត​របស់​អ្នក៖

 

 

១. ដើម្បី​សម្អាត​ខាងក្នុង​រថយន្ត មាន​កាំ​ញ៉ី (បាត​ឡាន) ពូករថ​យន្ត ជញ្ជាំង ដំបូល តាប​ឡួ៖

 

ចំពោះ​រថយន្ត​ដែល​ជិះ​ច្រើន​ឆ្នាំ ជាពិសេស​រថយន្ត​ដែល​បើកបរ​លើផ្លូវ​ដែលមាន​ដី​ហុយ ដែល​នាំ​ឲ្យ​មាន​ធូលី​តោង​ជាប់​មកជា​មួយ ឬ​ដី​ដែល​ជាប់​ជាមួយ​ស្បែកជើង។ បើតាម​បទពិសោធ​ជាច្រើន​ឆ្នាំ​ក្នុង​ការលាង​សម្អាត​របស់គាត់     រថយន្ត​ខ្លះ​មាន​ដក់​ទឹក​នៅ​បាត​ផ្នែក​ខាងក្នុង ដូចនេះ​វា​នាំទៅរក​ការពុក​ច្រេះ​បាត​ឡាន​ជាដើម។ ដូច្នេះ បើ​អ្នក​មិន​ធ្លាប់​សម្អាត មិនបាន​ដឹងថា ​វា​កខ្វក់​ត្រង់ណា លុះត្រាតែ​សម្អាត​ទើប​ច្បាស់។

 

២. ដើម្បី​សុខភាព​របស់​អ្នក៖ ដូចដែល​អ្នក​បានដឹង​ហើយ បើ​អ្នកបើក​កញ្ចក់ ធូលី​ដី​នឹង​ប៉ើង​ចូលក្នុង​រថយន្ត​ដោយ​ចៀស​មិន​ផុត។ ឯក្នុង​រថយន្ត​របស់​អ្នក​ គឺ​បិទ​ជិត ពេល​អ្នកបើក​ម៉ាស៊ីនត្រជាក់ ភាពកខ្វក់​នោះ​នឹង​ប៉ះពាល់។ ករណី​ខ្លះទៀត​បណ្តាល​ឲ្យ​មាន​ក្លិន​មិនល្អ​ក្នុង​រថយន្ត មិនមាន​ផាសុខភាព​ពេល​ជិះ​ក្នុង​រថយន្ត។

 

 

ប្រភព​ខាងលើ​បន្តថា ការលាង​សម្អាត​មិនមែន​គ្រាន់តែ​យក​ទឹកសាប៊ូ​មក​លាងសើរៗទេ គឺ​បក និង​ដោះ​លាង​ដល់​បាត​ខាងក្រោម​តែម្តង ដោយ​សម្អាត​ជាច្រើន​សារ ដាក់​ហាល​ក្រោម​កម្តៅថ្ងៃ ផ្លុំ​ខ្យល់​ស​ម្ងួ​ត​រហូតដល់​ស្ងួត​ល្អ ទើប​រៀបបញ្ចូល​វិញ។ ក្រោយ​ការសម្អាត អ្នក​នឹងមាន​អារម្មណ៍​ថា មាន​ផាសុខភាព​ជាង​មុន។

 

តើ​អ្នក​ធ្លាប់បាន​លាង​សម្អាត​ផ្នែក​ខាងក្នុង​រថយន្ត​របស់​អ្នក​ទេ? បើ​មានមតិ​យោបល់ផ្សេងៗ សូម​សរសេរ​នៅ​ខាងក្រោម​នេះ។

 

 

អត្ថបទ៖ គីម សាយ